ទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ក្នុង(ខុនដូ)មួយកន្លែង ជិតស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ចាក់អង្រែលើ បើកលេងអនាធិបតេយ្យ …………………….
ភ្នំពេញ ÷ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា! ទីតាំងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ របស់ ជនជាតិចិន ក្នុង(ខុនដូ)មួយកន្លែង ជិតស្ពានអាកាសក្បាលថ្នល់ ស្ថិតក្នុង សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកលេងបានដោយរលូន
ប្រហែល ម្ចាស់ទីតាំងល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផងមើលទៅ បានជា.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប!
មជ្ឈដ្ឋានខាងក្រៅ !.និងប្រជាពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួក ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងទឹកដី ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានឡើយ។
ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ របស់ ជនជាតិចិន ក្នុង(ខុនដូ)មួយកន្លែងខាងលើ កំពុងកៀងគរក្រុមញៀនល្បែងប្រុស ស្រី ក្មេង ចាស់ឲ្យចូលលេងយ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ ខណៈអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន នៅសម្ងំស្ងៀម មិនហ៊ានធ្វើការបង្រ្កាប! សង្ស័យ ខ្លាចប៉ះពាល់ ផលប្រយោជន៍ ផងក៏មិនដឹង។
ប្រភពបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ទេ កើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ជុំវិញករណីនេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមមេត្តាជួយចាត់កម្លាំង ជំនាញពាក់ព័ន្ធ ក្រោមឱវាទ ចុះត្រួតពិនិត្យ និងបង្រ្កាប! ទីតាំងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ របស់ ជនជាតិចិន ក្នុង(ខុនដូ)មួយកន្លែង ជិតស្ពានអាកាសក្បាលថ្នល់ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន ដើម្បី ពង្រឹង សន្តិសុខ សង្គម៕