ទីតាំងល្បែងស៊ីសងឡូតូ និងមាន់ជល់ តាមអនឡាញ ជាច្រើនកន្លែងក្នុង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បើកលេងអនាធិបតេយ្យ …………………….
ខេត្តកំពង់ចាម ÷ សេចក្តីរាយការណ៍ប្រាប់ថា! មានទីតាំងល្បែងសុីសងឡូតូ និងមាន់ជល់ តាមអនឡាញ ជាច្រើនកន្លែងក្នុង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រួមមាន…!
(ទី១)នៅភូមិព្រែកក្រោម ឃុំព្រែកពោធិ៍។
(ទី២)នៅភូមិផ្សារព្រែកដំបូក ឃុំព្រែកដំបូក។
ប្រហែល ម្ចាស់ទីតាំងល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
មជ្ឈដ្ឋានខាងក្រៅ !.និងប្រជាពលរដ្ឋរស់នៅភូមិ/ឃុំ/ខាងលើ បានរងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ទេនោះ ម្ចាស់ទីតាំងបនល្បែង និងបក្សពួក ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែងសុីសងឡូតូ និងមាន់ជល់ តាមអនឡាញ ជាច្រើនកន្លែង នៅលើទឹកដី ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានឡើយ។
ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងល្បែងស៊ីសងឡូតូ និងមាន់ជល់ តាមអនឡាញ ជាច្រើនកន្លែងក្នុង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កំពុងកៀងគរក្រុមញៀនល្បែងឲ្យចូលលេងយ៉ាងពេញបន្ទុក ខណៈអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ដែលធ្វើឲ្យប្រជាពលរដ្ឋដាក់ការសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មួយចំនួន សម្ងំទទួលលាភសក្ការៈ ខ្លះៗពីម្ចាស់ទីតាំងល្បែងសុីសង ជាច្រើនកន្លែងខាងលើនេះ រួចហើយ ផងក៏មិនដឹង។
ប្រភពបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ទេ កើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ជុំវិញករណីនេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ជាពិសេស ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមជួយចាត់កម្លាំង ជំនាញ ដែលពាក់ព័ន្ធ ក្រោមឱវាទ ចុះទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងសុីសងឡូតូ និងមាន់ជល់ តាមអនឡាញ ជាច្រើនកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន ដើម្បី ពង្រឹង សន្តិសុខ សង្គម។
អង្គភាពយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ទៅតាម វីជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕