ទីតាំងល្បែងសុីសងឆ្នោតឡូតូ តាមប្រព័ន្ធអនឡាញ យីហោ(អេស៊ាន)ក្នុង ក្រុងបានលុង បើកលេងបានដោយរលូន ……………………
ខេត្តរតនគិរី ÷ ប្រជាពលរដ្ឋ បានរាយការណ៍មកថា! ទីតាំងល្បែងសុីសងឆ្នោតឡូតូ តាមប្រព័ប្ធអនឡាញ យីហោ(អេស៊ាន)ក្នុងទឹកដី ក្រុងបានលុង ខេត្តរតនគិរី បើកឲ្យក្រុមញៀនល្បែងប្រុស ស្រី ក្មេង ចាស់ចូលលេងយ៉ាងពេញបន្ទុក រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នៅសម្ងំស្ងៀម មិនហ៊ានបង្រ្កាប!
ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងល្បែងសុីសងឆ្នោតឡូតូ តាមប្រព័ន្ធអនឡាញ យីហោ(អេស៊ាន)នៅក្នុងទឹកដី ក្រុងបានលុង ខេត្តរតនគិរី កំពុងបើកលេងបានដោយរលូន ខណៈអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប! សង្ស័យ ខ្លាចប៉ះពាល់ លាភសក្ការៈ ហើយមើលទៅ
ប្រភពបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋរស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំងព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះ មិនយូរមិនឆាប់ទេ កើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។
ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគីរី ជាពិសេស ឯកឧត្តម ម៉ែន សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគីរី ជួយចាត់កម្លាំង ជំនាញ ក្រោមឱវាទ ចុះទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងសុីសងឆ្នោតឡូតូ តាមប្រព័ន្ធអនឡាញ យីហោ(អេស៊ាន)នៅក្នុងទឹកដី ក្រុងបានលុង ផងទាន ដើម្បី ពង្រឹង សន្តិសុខ សង្គម៕
អង្គភាពយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ទៅតាម វីជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។