ទីតាំងសង្វៀនល្បែងជល់មាន់ និងអាប៉ោង ខុសច្បាប់ មួយកន្លែងនៅក្នុងទឹកដី សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង ……………………

ភ្នំពេញ ÷ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជាប្រពៃណីខ្មែរ មានជនឆ្លៀតឱកាស នាំគ្នាបើកលេងល្បែងជល់មាន់ និងអាប៉ោង ខុសច្បាប់ មួយកន្លែងនៅស្ពាន(ទី១០)ទៅពីភ្នំពេញបត់ឆ្វេងចូលក្នុងឆ្ងាយបន្តិច ស្ថិតក្នុងទឹកដី សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ បានជា.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប!

មជ្ឈដ្ឋានខាងក្រៅ !.និងប្រជាពលរដ្ឋរស់នៅក្នុងទឹកដី សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួក ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែងជល់មាន់ និងអាប៉ោង ខុសច្បាប់ នៅលើទឹកដី សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានឡើយ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា! ម្ចាស់ទីតាំងសង្វៀនល្បែងជល់មាន់ និងអាប៉ោង ខុសច្បាប់ មួយកន្លែងនេះ និងបក្សពួករបស់ខ្លួន កំពុងកៀងគរក្រុមអ្នកញៀនល្បែងគ្រប់ទិសទីឲ្យចូលទៅលេងយ៉ាងពេញបន្ទុក តែគេមិនទាន់មានឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ខណ្ឌជ្រោយចង្វារ ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប! ទាល់តែសោះ ធ្វើឲ្យគេសង្ស័យ ខ្លាចបាត់បង់លាភសក្ការៈ និងផលប្រយោជន៍ ហើយមើលទៅ។

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ទេ កើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាក់ជាមិនខាន។

អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សូមជួយចាត់វិធានការទប់ស្កាត់ និងបង្រ្កាប! ទីតាំងសង្វៀនល្បែងជល់មាន់ និងអាប៉ោង ខុសច្បាប់ មួយកន្លែងនៅក្នុងទឹកដី សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ផងទាន ដើម្បី ពង្រឹង សន្តិសុខ សង្គម៕