ទីតាំងល្បែងសុីសងឡូតូ និងមាន់ជល់ តាមអនឡាញ ជាច្រើនកន្លែងក្នុងទឹកដី ស្រុកកំពង់សៀម បើកលេងមិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ……………………
ខេត្តកំពង់ចាម ÷ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា! បុគ្គលដែលហ៊ានល្បែងសុីសងឡូតូ និងមាន់ជល់ តាមអនឡាញ ជាច្រើនកន្លែងក្នុងទឹកដី ស្រុកកំពង់សៀម ខេត្តកំពង់ចាម ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។
ជាក់ស្ដែងទីតាំងល្បែងស៊ីសងឡូតូ និងមាន់ជល់ តាមអនឡាញ ជាច្រើនកន្លែងក្នុងទឹកដី ស្រុកកំពង់សៀម….រួមមាន.!
ទីតាំង(ទី១)នៅភូមិថ្មគោល ឃុំរអាង ..!
ទីតាំង(ទី២)នៅភូមិអូរឈ្លើង ឃុំកោះរកា ..!
ទីតាំង(ទី៣)នៅភូមិទួលត្រាច ឃុំទ្រាន ..!
ទីតាំងជាច្រើនកន្លែងនេះ ស្ថិតក្នុងទឹកដី ស្រុកកំពង់សៀម ខេត្តកំពង់ចាម អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប!
មជ្ឈដ្ឋានខាងក្រៅ !.និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួករស់ខ្លួន ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែងសុីសងឡូតូ និងមាន់ជល់ តាមអនឡាញ ជាច្រើនកន្លែង នៅលើទឹកដី ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានឡើយ។
ជាងនេះទៅទៀត ម្ចាស់ទីតាំងល្បែងសុីសងឡូតូ និងមាន់ជល់ តាមអនឡាញ ជាច្រើនកន្លែងក្នុងទឹកដី ស្រុកកំពង់សៀម ខេត្តកំពង់ចាម កំពុងបើកទទួលក្រុមញៀនល្បែងប្រុសស្រី ក្មេងចាស់ឲ្យចូលលេងយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែម្តង តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប! ទាល់តែសោះ គេសង្ស័យខ្លាចបាត់បង់លាភសក្ការៈ និងផលប្រយោជន៍ ហើយមើលទៅ។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ទេ កើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាក់ជាមិនខាន។
អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និង.ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមជួយចាត់មន្ត្រី ជំនាញពាក់ព័ន្ធ ក្រោមឱវាទ ចុះទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងសុីសងឡូតូ និងមាន់ជល់ តាមអនឡាញ ជាច្រើនកន្លែងក្នុងទឹកដី ស្រុកកំពង់សៀម ផងទាន ដើម្បី ពង្រឹង សន្តិសុខ សង្គម៕