អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក 👏🌕🇰🇭

ព្រះរាជពិធីបុណ្យអុំទូក ជាពិធីបុណ្យសម្រាប់រំលឹកដល់ការដឹងគុណ ចំពោះកងទ័ពជើងទឹករបស់កម្ពុជា ដែលបានពលីជីវិតបូជាចំពោះទឹកដីក្នុងចម្បាំងខ្មែរ-ចាម នាស.វទី ១២ ក្នុងរាជ្យ ព្រះបាទជ័យវរ្ម័នទី៧ រវាងឆ្នាំ១១៧៧ ដល់ឆ្នាំ១១៨១ នៃគ.ស។

ចំណែកឯ​​​ការ​បណ្តែតប្រទីប​ គឺ​ដើម្បីសម្តែង​ការ​រឭក​ដល់​គុណ​នៃ​ព្រះ​គង្គា និង​ព្រះធរណី​ដែល​បាន​ផ្ដល់នូវ​សេចក្ដីសុខ​សប្បាយ ភោគផល​ក្នុង​ការងារ​កសិកម្ម របរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ របស់​ប្រជាកសិករ​។

ចំពោះពិធី​អកអំបុក និង​សំពះ​ព្រះ​ខែ​ ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើឡើង ដើម្បី​រំលឹក​ដល់​ព្រះ​ពោធិសត្វ កាលមានជាតិកំណើត​ជា”​ទន្សាយ” ដោយ​គ្រានោះព្រះអង្គ​បាន​លះបង់​អាយុសង្ខារ​ដល់​ព្រះ​ឥន្ទ្រាធិរាជ ដើម្បី​បំពេញ​ទានបារមី​។

សូមជូនពរប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី មានសុខភាពល្អ សំណាងល្អ ជោគជ័យគ្រប់ភារកិច្ច និងសូមឱ្យការធ្វើដំណើរទៅកាន់ទីជិតទីឆ្ងាយប្រកបដោយសុខសុវត្ថិភាព។

#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC