ទីតាំងល្បែងសុីសងឡូតូ និងមាន់ជល់ តាមអនឡាញ មួយកន្លែងក្នុង ស្រុកក្រូចឆ្មារ បើកលេងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ ……………………
ខេត្តត្បូងឃ្មុំ ÷ សេចក្តីរាយការណ៍មកថា! ទីតាំងល្បែងសុីសងឡូតូ និងមាន់ជល់ តាមអនឡាញ មួយកន្លែង ស្ថិតនៅភូមិត្រពាំងខ្សាច់ ឃុំឈូក ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បើកទទួលភ្ញៀវប្រុសស្រី ក្មេងចាស់ឲ្យចូលលេងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្រ្កាប!
ប្រភពច្បាស់ការណ៍បានឲ្យដឹងទៀតថា! ទីតាំងល្បែងសុីសងឡូតូ និងមាន់ជល់ តាមអនឡាញ មួយកន្លែងក្នុងទឹកដី ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក បែរជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិននាំគ្នាចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប! ទាល់តែសោះ ធ្វើឲ្យពលរដ្ឋរងការរិះគន់ចំៗថា បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួក ក៏មិនអាចបើកលេងល្បែងុីសងឡូតូ និងមាន់ជល់ តាមអនឡាញ នៅលើទឹកដី ស្រុកត្បូងឃ្មុំ បានឡើយ។
មជ្ឈដ្ឋានខាងក្រៅ !.និងប្រជាពលរដ្ឋរស់នៅក្នុងទឹកដី ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំងព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ទេ កើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាក់ជាមិនខាន។
អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ និង.ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជួយចាត់មន្ត្រី ជំនាញពាក់ព័ន្ធ ក្រោមឱវាទ ចុះទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងសុីសងឡូតូ និងមាន់ជល់ តាមអនឡាញ មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន ដើម្បី ពង្រឹង សន្តិសុខ សង្គម៕