ទីតាំងល្បែងសុីសងបៀរ អាប៉ោង ល្បែងធួរ និងល្បែងអនឡាញ បានបើកលេងមួយកន្លែងក្នុង ក្រុងបាត់ដំបង គ្មានអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ណាហ៊ានបង្ក្រាប!   ……………………

ខេត្តបាត់ដំបង ÷ មានសេចក្តីរាយការណ៍បានឲ្យដឹងថា!! បុគ្គលដែលមាន រហ័សនាម ត្នោតជ្រុំ ហ៊ានបើកល្បែងសុីសងបៀរ អាប៉ោង ល្បែងធួរ និងល្បែងអនញ គ្រប់ប្រភេទ មួយកន្លែង ស្ថិតនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្រ្កាប! ប្រហែល បុគ្គលម្នាក់នេះ មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត ហ៊ានផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់ ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ប្រភពដដែលបានឲ្យដឹងទៀតថា! បុគ្គលដែលមាន រហ័សនាម ត្នោតជ្រុំ កំពុងបើកទទួលភ្ញៀវប្រុសស្រី ក្មេងចាស់ឲ្យចូលលេងល្បែងសុីសងបៀរ អាប៉ោង ល្បែងធួរ និងល្បែងអនឡាញ គ្រប់ប្រភេទ មួយកន្លែងយ៉ាងពេញបន្ទុក ក្នុងទឹកដី ក្រុងបាត់ដំបង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្ក្រាប! សង្ស័យខ្លាចបាត់បង់ផលប្រយោជន៍ ហើយមើលទៅ ។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រស់នៅ ក្រុងបាត់ដំបង រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ បុគ្គលដែលមាន រហ័សនាម ត្នោតជ្រុំ និងបក្សពួករបស់ខ្លួន ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែងសុីសងបៀរ អាប៉ោង ល្បែងធួរ និងល្បែងអនឡាញ គ្រប់ប្រភេទ នៅលើទឹកដី ក្រុងបាត់ដំបង បានឡើយ។

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ ពួកគាត់មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ទេ កើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។

អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ទោ ដាញ់ អេងប៉ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង មិនគួរមើលរំលង គួរតែមានវិធានការទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងសុីសងបៀរ អាប៉ោង ល្បែងធួរ និងល្បែងអនឡាញ គ្រប់ប្រភេទ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន។ ស្របតាមគោលនយោបាយ.ភូមិ ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង៕