ទីតាំងល្បែងជល់មាន់ ខុសច្បាប់ ក្នុង.សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បើកលេងអនាធិបតេយ្យ ……………………
ភ្នំពេញ ÷ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ថា! ទីតាំងល្បែងជល់មាន់ ខុសច្បាប់ នៅម្តុំផ្ទះបាក់បែក គ្មានមនុស្សនៅ ខាងត្បូងជាប់ទៅនឹងរបង ផ្ទះជួលឃ្លាំងដែក មួយកន្លែង ស្ថិតនៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បើកលេងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនបង្រ្កាប! សង្ស័យត្រូវថ្នាំសណ្តំ ស្រវាំងភ្នែក អស់ហើយមើលទៅ បានជាមើលមិនឃើញ។
ប្រភពបានឲ្យដឹងទៀតថា! ទីតាំងល្បែងជល់មាន់ ខុសច្បាប់ នៅម្តុំខាងត្បូងជាប់ទៅនឹងរបង ផ្ទះជួលឃ្លាំងដែក មួយកន្លែងក្នុងទឹកដី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នាំគ្នាបើកលេងយ៉ាងពេញបន្ទុក តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនឃើញចុះបង្ក្រាប!
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រស់នៅភូមិដីថ្មី សង្កាត់គោកឃ្លាង រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ទេនោះ អ្នកបើកល្បែងសុីសង និងបក្សពួក ក៏មិនអាចបើកលេងល្បែងជល់មាន់ ខុសច្បាប់ នៅលើទឹកដី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឡើយ។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ ជាខ្លាំង ប្រពន្ធខ្លាចប្ដីៗ ខ្លាចប្រពន្ធ ហើយនិងកូនៗ ពួកគាត់ ជ្រុលជ្រួស និងការលេងល្បែងបៀរ អាប៉ោង និងល្បែងធួរ ល្បែងសុីសង តាមអនឡាញ គ្រប់ប្រភេទ ទាំងនេះ ម្យ៉ាងទៀត ពួកគាត់ អារម្មណ៍ភ័យខ្លាច កើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។
ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ គួរតែចាត់វិធានការទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងជល់មាន់ ខុសច្បាប់ នៅក្នុងមូលដ្ឋានខាងលើនេះ ផងទាន។ គ្រប់គ្រង ដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ និងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ។
សូមរំលឹកថា! កាលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤.នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញនូវបទបញ្ជាឲ្យលោក អភិបាលរាជធានី.ទាំង.២៥.ខេត្ត.ក្រុង.ត្រូវតែ ត្រួតពិនិត្យ និងបង្រ្កាប! ជាបន្ទាន់ ទៅលើទីតាំងល្បែងសុីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួន ហើយរាយការណ៍ផ្ទាល់ជូន”សម្តេច”.!។
អង្គភាពយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ទៅតាម វីជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕