ទីតាំងល្បែងហ្គេមបាញ់ត្រី និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត ២.កន្លែងក្នុងទឹកដី សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បើកលេងទាំងយប់ ទាំងថ្ងៃ …………………..

ភ្នំពេញ ÷ មានសេចក្តីរាយការណ៍បានឲ្យដឹងថា! ទីតាំងល្បែងហ្គេមបាញ់ត្រី និងល្បែងលេងតាមទូរស័ព្ទ តាមកំព្យូទ័រ ២.កន្លែង នៅចំណុច ច្រាំងបាក់ ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បើកលេងទាំងយប់ ទាំងថ្ងៃ រីឯ.អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប!

ប្រភពដដែលបានបន្តទៀតថា! ទីតាំងល្បែងហ្គេមបាញ់ត្រី និងល្បែងលេងតាមទូរស័ព្ទ តាមកំព្យូទ័រ ២.កន្លែងខាងលើនេះ កំពុងពង្វក់ស្មារតីប្រជាពលរដ្ឋ ប្រុសស្រី ក្មេងចាស់ឲ្យចូលលេងយ៉ាងពេញបន្ទុក បែរជា.អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! សង្ស័យខ្លាចបាត់បង់លាភសក្ការៈ ហើយមើលទៅ។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រស់នៅ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួក ក៏មិនអាចបើកលេងល្បែងហ្គេមបាញ់ត្រី និងល្បែងតាមទូរស័ព្ទ តាមកំព្យូទ័រ នៅលើទឹកដី ខណ្ឌច្បារអំពៅ បានឡើយ។

ប្រភពបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃ មានការព្រួយបារម្ភ យ៉ាងខ្លាំង ប្រពន្ធខ្លាចប្ដីៗ ខ្លាចប្រពន្ធនិងកូនៗ ពួកគាត់ ជ្រុលជ្រួស និងការលេងល្បែងសុីសងឡូតូ មាន់ជល់ តាមអនឡាញ ម្យ៉ាងទៀត ពួកគាត់ មានអារម្មណ៍ភ័យខ្លាច កើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។

ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ មិនគួរមើលរំលង គួរតែមានវិធានការ ទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងហ្គេមបាញ់ត្រី និងល្បែងតាមទូរស័ព្ទ តាមកំព្យូទ័រ ២.កន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន ដើម្បី ពង្រឹង សន្តិសុខ សង្គម។

អង្គភាពយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ទៅតាម វីជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕