ទីតាំងល្បែងសុីសងឡូតូ មាន់ជល់ តាមអនឡាញ រីកដូចផ្សិត នៅក្នុងទឹកដី ក្រុងសៀមរាប តែអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន មើលមិនឃើញទៅវិញ! …………………..
ខេត្តសៀមរាប ÷ មានសេចក្តីរាយការណ៍បានឲ្យដឹងថា! ទីតាំងល្បែងសុីសងឡូតូ មាន់ជល់ តាមអនឡាញ រីកដូចផ្សិត នៅក្នុងទឹកដី ក្រុងសៀមរាប ខេត្តសៀមរាប នាំគ្នាបើកលេងអនាធិបតេយ្យ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន មិនអើពើបង្រ្កាប! ហ៊ានផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់ ដ៏ខ្ពង់ខ្ពស់ របស់ ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ប្រភពដដែលពី្រជាពលរដ្ឋបានលើឡើងថា! នៅក្នុងទឹកដី ក្រុងសៀមរាប ពោលពេញដោយមានបទល្មើសល្បែងសុីសងឡូតូ មាន់ជល់ តាមអនឡាញ កំពុងពង្វក់ស្មារតីប្រជាពលរដ្ឋ ប្រុសស្រី ក្មេងចាស់ឲ្យចូលលេងយ៉ាងពេញបន្ទុក រីឯ.អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិននាំគ្នាចុះទប់ស្កាត់ និងបង្ក្រាបឡើយ! ធ្វើឲ្យគេសង្ស័យ ខ្លាចបាត់បង់ ផលប្រយោជន៍ ហើយមើលទៅ។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រស់នៅ ក្រុងសៀមរាប ខេត្តសៀមរាប រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួក ក៏មិនអាចបើកលេងល្បែងសុីសងឡូតូ មាន់ជល់ តាមអនឡាញ នៅលើទឹកដី ក្រុងសៀមរាប ខេត្តសៀមរាប បានឡើយ។
ប្រភពបានបន្ថែមថា! បងប្អូនប្រជាពលរដ្ឋ មានការព្រួយបារម្ភ យ៉ាងខ្លាំង ប្រពន្ធខ្លាចប្ដីៗ ខ្លាចប្រពន្ធនិងកូនៗ ពួកគាត់ ជ្រុលជ្រួស និងការលេងល្បែងសុីសងឡូតូ មាន់ជល់ តាមអនឡាញ ម្យ៉ាងទៀត ពួកគាត់ មានអារម្មណ៍ភ័យខ្លាច កើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។
ហេតុដូច្នេះ ប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប មិនគួរមើល រំលង គួរតែមានវិធានការ ទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងសុីសងឡូតូ មាន់ជល់ តាមអនឡាញ ជាច្រើនកន្លែងនៅក្នុងទឹកដី ក្រុងសៀមរាប ផងទាន ដើម្បី ពង្រឹង សន្តិសុខ សង្គម។
សូមរំលឹកថា! កាលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤.នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញនូវបទបញ្ជាឲ្យលោក អភិបាលរាជធានី.ទាំង.២៥.ខេត្ត.ក្រុង.ត្រូវតែ ត្រួតពិនិត្យ និងបង្រ្កាប! ជាបន្ទាន់ ទៅលើទីតាំងល្បែងសុីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួន ហើយរាយការណ៍ផ្ទាល់ជូន”សម្តេច”.!។
អង្គភាពយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ទៅតាម វីជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕