ប្រជាពលរដ្ឋ ផ្ទុះការរិះគន់ថា! អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ក្រុងបាត់ដំបង អសមត្ថភាព ក្នុងការបង្រ្កាប! ទីតាំងល្បែង បៀរ អាប៉ោង និងល្បែងធួរ ខុសច្បាប់ មួយកន្លែងក្នុង សង្កាត់ចំការសំរោង  ……………………

ខេត្តបាត់ដំបង ÷ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា! ទីតាំងល្បែង បៀរ អាប៉ោង និងល្បែងធួរ ខុសច្បាប់ មួយកន្លែងនេះ ស្ថិតនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង បើកលេងបានយ៉ាងរំភើយ ទាំងយប់ ទាំងថ្ងៃ ប្រហែល ម្ចាស់ទីតាំងល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង បានជា អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប!

ប្រភពច្បាស់ការណ៍បានបន្តទៀតថា! ទីតាំងល្បែង បៀរ អាប៉ោង និងល្បែងធួរ ខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្រ្តខាងលើ ក្រុមញៀនល្បែងនាំគ្នាទៅលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ក្រុងបាត់ដំបង នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្ក្រាប! សង្ស័យខ្លាចបាត់បង់ លាភសក្ការៈ ហើយមើលទៅ។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រស់នៅក្នងមូលដ្ឋាន សង្កាត់ចំការសំរោង ក្រុងបាត់ដំបង រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួក មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែង បៀរ អាប៉ោង និងល្បែងធួរ ខុសច្បាប់ យ៉ាងគគ្រឹកគគ្រេង នៅលើទឹកដី ក្រុងបាត់ដំបង បានឡើយ។

ប្រភពដដែលបានបន្ថែមថា! ល្បែងសុីសងនេះហើយ ដែលជាដើមចម ដែលធ្វើឲ្យប្រជាពលរដ្ឋ រស់នៅមានការព្រួយបារម្ភ ជាខ្លាំង ប្រពន្ធ ខ្លាចប្ដីៗ ខ្លាចប្រពន្ធ ហើយនិងកូនៗ ពួកគាត់ មានការជ្រុលជ្រួស និងការលេងល្បែងខុសច្បាប់ ទាំងនេះ ម្យ៉ាងទៀត ពួកគាត់ មានអារម្មណ៍ភ័យខ្លាច កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

ហេតុដូច្នេះ ប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ដាញ់ អេងប៉ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង ជាពិសេស ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង សូមជួយចាត់ មន្ត្រីជំនាញ ពាក់ព័ន្ធ ក្រោមឱវាទ ចុះអនុវត្តទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែង បៀរ អាប៉ោង និងល្បែងធួរ ខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន ស្របតាមគោលនយោបាយ.ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព។

សូមរំលឹកថា! កាលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤.នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញនូវបទបញ្ជាឲ្យលោក អភិបាលរាជធានី.ទាំង.២៥.ខេត្ត.ក្រុង.ត្រូវតែ ត្រួតពិនិត្យ និងបង្រ្កាប! ជាបន្ទាន់ ទៅលើទីតាំងល្បែងសុីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួន ហើយរាយការណ៍ផ្ទាល់ជូន”សម្តេច”.!។

អង្គភាពយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ទៅតាម វីជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕