សង្វៀនល្បែងបញ្ជាល់មាន់ និងអាប៉ោង ខុសច្បាប់ មួយកន្លែងក្នុងទឹកដី ខណ្ឌជ្រោយចង្វារ បើកលេងអនាធិបតេយ្យ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ ……………………
ភ្នំពេញ ÷ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា! មានទីតាំងសង្វៀនល្បែងបញ្ជាល់មាន់ និងអាប៉ោង ខុសច្បាប់ ខ្នាតធំ នៅចំណុចចំការចេក មួយកន្លែង ស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បើកលេងបានយ៉ាងរំភើយ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន អសមត្ថភាព ក្នុងការបង្រ្កាប!
ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤.នេះ ទីតាំងសង្វៀនល្បែងបញ្ជាល់មាន់ និងអាប៉ោង ខុសច្បាប់ នៅចំណុចចំការចេក មួយកន្លែង ស្ថិតក្នុងភូមិសាស្រ្តខាងលើ កៀងគរក្រុមញៀនល្បែងទៅលេងភ្លួកទឹក ភ្លួកដី រីឯ.អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ខណ្ឌជ្រោយចង្វារ រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្ក្រាប! សង្ស័យខ្លាចបាត់បង់ លាភសក្ការៈ ហើយមើលទៅ។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រស់នៅក្នងមូលដ្ឋាន សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ នៅពីក្រោយទេនោះ ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួកទាំងនោះ មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងបញ្ជាល់មាន់ និងអាប៉ោង ខុសច្បាប់ គគ្រឹកគគ្រេង នៅលើទឹកដី ខណ្ឌជ្រោយចង្វារ បានឡើយ។
ប្រភពដដែលបានបន្ថែមថា! ល្បែងសុីសងនេះហើយ ដែលជាដើមចម ដែលធ្វើឲ្យប្រជាពលរដ្ឋ រស់នៅមានការព្រួយបារម្ភ ជាខ្លាំង ប្រពន្ធ ខ្លាចប្ដីៗ ខ្លាចប្រពន្ធ ហើយនិងកូនៗ ពួកគាត់ មានការជ្រុលជ្រួស និងការលេងល្បែងខុសច្បាប់ ទាំងនេះ ម្យ៉ាងទៀត ពួកគាត់ មានអារម្មណ៍ភ័យខ្លាច កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។
ហេតុដូច្នេះ ប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅ សំណូមពរទៅដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ជួយចាត់កម្លាំង ជំនាញ ក្រោមឱវាទ ចុះអនុវត្តទប់ស្កាត់ និងបង្រ្កាប! ទីតាំងសង្វៀនល្បែងបញ្ជាល់មាន់ និងអាប៉ោង ខុសច្បាប់ ខ្នាតធំ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន ស្របតាមគោលនយោបាយ.ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព។
សូមរំលឹកថា! កាលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤.នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញនូវបទបញ្ជាឲ្យលោក អភិបាលរាជធានី.ទាំង.២៥.ខេត្ត.ក្រុង.ត្រូវតែ ត្រួតពិនិត្យ និងបង្រ្កាប! ជាបន្ទាន់ ទៅលើទីតាំងល្បែងសុីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួន ហើយរាយការណ៍ផ្ទាល់ជូន”សម្តេច”.!។
អង្គភាពយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ទៅតាម វីជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕