ទីតាំងល្បែង បៀរ អាប៉ោង និងល្បែងធួរ ខុសច្បាប់ ទ្រង់ទ្រាយធំ មួយកន្លែងក្នុង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង អាជ្ញាធរនិងសមត្ថកិច្ច មិនហ៊ានធ្វើការបង្ក្រាប! …………………
ខេត្តបាត់ដំបង ៖ តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅតំបន់នោះ បានឲ្យដឹង! មានទីតាំងល្បែង បៀរ អាប៉ោង និងល្បែងធួរ ខុសច្បាប់ ទ្រង់ទ្រាយធំ មួយកន្លែង គ្រប់គ្រងដោយ បុគ្គល មានរហ័សនាម ត្នោតជ្រុំ ទីតាំងនេះ ស្ថិតនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង កៀងគរក្រុមញៀនល្បែងឲ្យមកជួបជុំ!ចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាស្ងៀមស្ងាត់ មិនហ៊ានបង្រ្កាប! ប្រហែល ម្ចាស់បនល្បែងខ្នាតធំ មួយនេះ មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
ប្រភពដដែលបានបន្តទៀតថា! ទីតាំងល្បែង បៀរ អាប៉ោង និងល្បែងធួរ ខុសច្បាប់ មួយកន្លែងក្នុង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែម្តង តែគេមិនដែលឃើញខាង អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ចុះអនុវត្ត ឬទប់ស្កាត់ និងបង្រ្កាប! ទាល់តែសោះ ធ្វើឲ្យប្រជាពលរដ្ឋ រងការរិះគន់ចំៗថា! បើកគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់បនល្បែង និងបក្សពួក របស់ខ្លួន ក៏មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែង បៀរ អាប៉ោង និងល្បែងធួរ ខុសច្បាប់ ទ្រង់ទ្រាយធំ នៅលើទឹកដី ក្រុងបាត់ដំបង បានឡើយ។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រស់នៅក្នុងភូមិសាស្រ្តខាងលើ ដាក់ការសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន មួយចំនួន សម្ងំ ទទួលលាភសក្ការៈ និងផលប្រយោជន៍ ខ្លះៗពីម្ចាស់បនល្បែងដុះស្លែ មួយកន្លែងខាងលើនេះ រួចហើយ ផងក៏មិនដឹង! បានគ្មាន អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ណាហ៊ានធ្វើការបង្រ្កាប!
ប្រភពបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ ជាខ្លាំង ប្រពន្ធខ្លាចប្ដីៗខ្លាចប្រពន្ធ ហើយនិងកូនៗពួកគាត់ មានការជ្រុលជ្រួស និងការលេងល្បែងមាន់ជល់ តាមអនឡាញ ទាំងនោះ ម្យ៉ាងទៀតនោះ ពួកគាត់ មានអារម្មណ៍ ភ័យខ្លាច កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាដើម ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។
អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ទោ ដាញ់ អេងប៉ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង ។
ជាពិសេស ឯកឧត្តម សុខ លូ នៃគណៈអភិបាលខេត្តបាត់ដំបង ជួយចាត់កម្លាំង ជំនាញ ក្រោម ឱវាទ ចុះទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែង បៀរ អាប៉ោង និងល្បែងធួរ ខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្រ្តខាងលើនេះ ផងទាន ដើម្បី ពង្រឹង សន្តិសុខ សង្គម ។
សូមរំលឹកថា! កាលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤.នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញនូវបទបញ្ជាឲ្យលោក អភិបាលរាជធានី.ទាំង.២៥.ខេត្ត.ក្រុង.ត្រូវតែ ត្រួតពិនិត្យ និងបង្រ្កាប! ជាបន្ទាន់ ទៅលើទីតាំងល្បែងសុីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួន ហើយរាយការណ៍ផ្ទាល់ជូន”សម្តេច”.!៕