ទីតាំងល្បែងមាន់ជល់ តាមអនឡាញ មួយកន្លែងក្នុង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ បើកលេងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ច រក្សាស្ងៀមស្ងាត់ …………………
ខេត្តកែប ៖ តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ បង្ហើបប្រាប់ អង្គភាព គេហទំព័រ អង្គរ ដេលី ឲ្យបានដឹងថា! ឈ្មោះ(ចាន់)ជាម្ចាស់ទីតាំងល្បែងមាន់ជល់ តាមអនឡាញ មួយកន្លែង ស្ថិតនៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បើកឲ្យក្រុមញៀនល្បែងចូលលេងគគ្រឹកគគ្រេង ប្រហែល ម្ចាស់ទីតាំងល្បែងសុីសង មួយនេះ មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបគ្មាន អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ណាហ៊ាបង្រ្កាប!
ប្រភពដដែលបានបន្តទៀតថា! ទីតាំងល្បែងមាន់ជល់ តាមអនឡាញ មួយកន្លែងក្នុង.ភូមិ ឃុំ.ខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺ បើកលេងរាល់ថ្ងៃ គេមិនដែល អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្ត បង្រ្កាបឡើយ! ធ្វើឲ្យពលរដ្ឋ រងការរិះគន់ចំៗថា! បើកគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់បនល្បែង និងបក្សពួករបស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងមាន់ជល់ តាមអនឡាញ នៅលើទឹកដី ស្រុកដំណាក់ចង្អើរ បានឡើយ។
មជ្ឈដ្ឋានខាងក្រៅ .! ប្រជាពលរដ្ឋ រស់នៅក្នុង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ដាក់ការសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មួយចំនួន សម្ងំ ទទួលលាភសក្ការៈ និងផលប្រយោជន៍ ខ្លះៗពីម្ចាស់ទីតាំងល្បែងមាន់ជល់ តាមអនឡាញ មួយកន្លែងខាងលើនេះ រួចហើយ ផងក៏មិនដឹង? បានគ្មានការបង្រ្កាប! ខណៈបនល្បែងមាន់ជល់ តាមអនឡាញ មួយកន្លែងនេះ នៅតែបន្តបើកលេងអនាធិបតេយ្យ។
ប្រភពបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ ជាខ្លាំង ប្រពន្ធខ្លាចប្ដីៗខ្លាចប្រពន្ធ ហើយនិងកូនៗពួកគាត់ មានការជ្រុលជ្រួស និងការលេងល្បែងមាន់ជល់ តាមអនឡាញ ទាំងនោះ ម្យ៉ាងទៀតនោះ ពួកគាត់ មានអារម្មណ៍ ភ័យខ្លាច កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាដើម ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។
អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប។
ជាពិសេស ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែម សូមជួយចាត់កម្លាំង ជំនាញ ក្រោមឱវាទ ចុះទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងមាន់ជល់ តាមអនឡាញ មួយកន្លែង នៅផ្ទះ ឈ្មោះ(ចាន់)ស្ថិតក្នុងភូមិសាស្រ្តខាងលើនេះ ផងទាន ដើម្បី ពង្រឹង សន្តិសុខ សង្គម ៕