ទីតាំងល្បែងសុីសង(បាញ់អាប៉ោង)ខុសច្បាប់ នៅផ្ទះ ឈ្មោះ(ស៊ុន សុីម)ក្នុងទឹកដី ឃុំលំហាច ស្រុកអង្គស្នួល អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អសមត្ថភាព ក្នុងការបង្រ្កាប! ……………………..
ខេត្តកណ្តាល ៖ ម្ចាស់ផ្ទះ ឈ្មោះ(ស៊ុន សុីម)ភេទប្រុស អាយុ(៦៧)ឆ្នាំ នៅភូមិអណ្តូងទឹក ឃ្មុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០៣៤.នេះ ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុកអង្គស្នួល ធ្វើកិច្ចសន្យា ម្តងហើយ ពាក់ព័ន្ធបើកល្បែងស៊ីសង(បាញ់អាប៉ោង)ខុសច្បាប់ ប៉ុន្តែទីតាំងល្បែងស៊ីសង(បាញ់អាប៉ោង)ខុសច្បាប់ មួយកន្លែងនេះដដែល ប្រជាពលរដ្ឋ រាយការណ៍មកថា! នៅតែដំណើរបើកលេងជាធម្មតា ប្រហែល ឈ្មោះ(ស៊ុន សុីម)បុគ្គលម្នាក់នេះ មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រស់នៅភូមិអណ្តូងទឹក ឃុំលំហាច ស្រុកអង្គស្នួល រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ផ្ទះ ឈ្មោះ(ស៊ុន សុីម)និងបក្សពួក របស់ខ្លួន មិនអាចសាងភាព ល្បីល្បាញខាងបើកល្បែងសុីសង(បាញ់អាប៉ោង)ខុសច្បាប់ នៅលើទឹកដី ឃុំលំហាច ស្រុកអង្គស្នួល បានឡើយ។
ប្រភពដដែលពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា! ទីតាំងល្បែងសុីសង(បាញ់អាប៉ោង)ខុសច្បាប់ របស់ឈ្មោះ(ស៊ុន សុីម)មួយកន្លែងនៅ-ភូមិ-ឃុំ-ខាងលើ មាន(ប៉េ អឹម)ស្រុកអង្គស្នួល ម្នាក់សូមមិនបញ្ចេញឈ្មោះ ជាអ្នកកាង នៅពីក្រោយ បានជា.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ណាហ៊ានប៉ះពាល់ និងបង្រ្កាបឡើយ! ខណៈទីតាំងល្បែងស៊ីសង(បាញ់អាប៉ោង)ខុសច្បាប់ មួយកន្លែងនេះ នៅតែបន្តបើកលេងទាំងយប់ ទាំងថ្ងៃ យ៉ាងសុខស្រួល។
ប្រភពបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ ជាខ្លាំង ប្រពន្ធខ្លាចប្ដីៗ ខ្លាចប្រពន្ធ ហើយនិងកូនៗ ពួកគាត់ មានការ ជ្រុលជ្រួស ក្នុងការលេងល្បែងសុីសងខុសច្បាប់ ទាំងនោះ ម្យ៉ាងទៀតនោះ ពួកគាត់ មានអារម្មណ៍ភ័យខ្លាច កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។
អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ជាពិសេស ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល សូមជួយចាត់កម្លាំងជំនាញ ក្រោមឱវាទ ចុះទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងសុីសង(បាញ់អាប៉ោង)ខុសច្បាប់ នៅផ្ទះឈ្មោះ(ស៊ុន សុីម)មួយកន្លែង ខាងត្បូងក្លោងទ្វារ វត្តត្នោត ចុះពីផ្លូវលេខ៤១ ប្រហែល ២០.ម៉ែត្រទៅ.៣០.ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន ដើម្បី ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)
១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕