សង្វៀនល្បែងបញ្ជាល់មាន់ និងអាប៉ោង ខុសច្បាប់ និងល្បែងផ្សេងៗទៀត នៅក្នុង(ឃ្លាំង)មួយកន្លែងក្នុង ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច បើកលេងយ៉ាងគគ្រឹកគគ្រេង ……………………..
ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ប្រាប់ថា! មានសង្វៀនល្បែងបញ្ជាល់មាន់ និងអាប៉ោង ខុសច្បាប់ និងល្បែងផ្សេងៗទៀត នៅក្នុង(ឃ្លាំង)មួយកន្លែង ស្ថិតនៅ ភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ក្រុមអ្នកញៀនល្បែងនាំគ្នាទៅលេង ភ្លួកទឹក ភ្លួកដី រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការង្រ្កាប!
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ ក្នុង-ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ និងមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួក របស់ខ្លួន មិនអាចសាងភាព ល្បីល្បាញ ខាងបើកល្បែងបញ្ជាល់មាន់ និងអាប៉ោង ខុសច្បាប់ និងល្បែងផ្សេងៗទៀត នៅលើទឹកដី ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានឡើយ។
ជាងនេះទៅទៀត ទីតាំងសង្វៀនល្បែងបញ្ជាល់មាន់ និងអាប៉ោង ខុសច្បាប់ និងល្បែងផ្សេងៗទៀត នៅក្នុង(ឃ្លាំង)មួយកន្លែងក្នុង-ភូមិ-ឃុំ-ខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែម្តង តែគេមិនដែលឃើញ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន គ្រប់ជាន់ ថ្នាក់ ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាប! ទាល់តែសោះ។
ប្រភពច្បាស់ការណ៍ បានឲ្យដឹងថា! បុគ្គលដែលហ៊ានបើកល្បែងបញ្ជាល់មាន់ និងអាប៉ោង ខុសច្បាប់ និងល្បែងផ្សេងៗទៀត នៅក្នុង(ឃ្លាំង)មួយកន្លែង ស្ថិតនៅ ភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ ជាខ្លាំង ប្រពន្ធខ្លាចប្ដីៗ ខ្លាចប្រពន្ធ ហើយនិងកូនៗ ពួកគាត់ មានការ ជ្រុលជ្រួស ក្នុងការលេងល្បែងសុីសងខុសច្បាប់ ទាំងនោះ ម្យ៉ាងទៀតនោះ ពួកគាត់ មានអារម្មណ៍ភ័យខ្លាច កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។
អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ទោ ឈឿន ប៉ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ជាពិសេស ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង សូមជួយចាត់មន្ត្រី ក្រោមឱវាទ ចុះត្រួតពិនិត្យ ភាពជាក់ស្តែង ដើម្បីចាត់កម្លាំង ជំនាញ ចុះបង្ក្រាប! ទីតាំង សង្វៀនល្បែងបញ្ជាល់មាន់ និងអាប៉ោង ខុសច្បាប់ និងល្បែងផ្សេងៗទៀត នៅក្នុង(ឃ្លាំង)មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន ដើម្បីពង្រឹង សន្តិសុខ សង្គម។
សូមរំលឹកថា! កាលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤.នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញនូវបទបញ្ជាឲ្យលោក អភិបាលរាជធានី.ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែ ត្រួតពិនិត្យ និងបង្រ្កាប! ជាបន្ទាន់ ទីតាំងល្បែងសុីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួន ដោយគ្មានការលើកលែង ហើយរាយការណ៍ផ្ទាល់ជូន”សម្តេច”.!៕