ប្រជាពលរដ្ឋ រិះគន់ថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អសមត្ថភាព ក្នុងការបង្រ្កាប! ទីតាំងល្បែងមាន់ជល់ តាមអនឡាញ បង្កប់ក្នុងតារាងបាល់ទះ មួយកន្លែងក្នុង ឃុំជប់ ស្រុកត្បូងឃ្មុំ …………………..
ខេត្តត្បូងឃ្មុំ ÷ ម្ចាស់ទីតាំងល្បែងមាន់ជល់ តាមអនឡាញ បង្កប់ក្នុង តារាងបាល់ទះ មួយកន្លែង ស្ថិតនៅភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កៀងគរ ក្រុមញៀនល្បែង ប្រុសស្រី ក្មេងចាស់ចូលលេង យ៉ាងគគ្រឹកគគ្រេង តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាបឡើយ! ប្រហែល ម្ចាស់ទីតាំងល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។ ។
បើតាមសេចក្តីរាយការណ៍ប្រាប់ អង្គភាព គេហទំព័រ អង្គរ ដេលី យើងឲ្យបានដឹងថា! (ឈ្មោះ ធី)ជាម្ចាស់ទីតាំងល្បែងមាន់ជល់ តាមអនឡាញ បង្កប់ក្នុងតារាងបាល់ទះ មួយកន្លែងក្នុង ឃុំជប់ ស្រុកត្បូងឃ្មុំ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន អសមត្ថភាព ក្នុងការបង្ក្រាប!
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន ខាងលើ បានរងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួករបស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងមាន់ជល់ តាមអនឡាញ បង្កប់ក្នុងតារាងបាល់ទះ នៅលើទឹកដី ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឡើយ។
ប្រភពដដែលបានបន្ថែមទៀតថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ ជាខ្លាំង ប្រពន្ធ ខ្លាចប្ដីៗ ខ្លាចប្រពន្ធ ហើយនិងកូនៗ ពួកគាត់ មានការ ជ្រុលជ្រួស ក្នុងការលេងល្បែងខុសច្បាប់ ទាំងនោះ ម្យ៉ាងទៀតនោះ ពួកគាត់ មានការភ័យខ្លាច កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។
អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ជុំវិញបញ្ហានេះដែរ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ ជាពិសេស ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជួយចាត់វិធានការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងមាន់ជល់ តាមអនឡាញ បង្កប់ក្នុងតារាងបាល់ទះ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន ដើម្បី ធានាបាននូវគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីថាក់ក្រោមជាតិ អនុវត្ត ទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នៅទូទាំង ប្រទេស ដោយគ្មានការលើកលែង ៕