ទីតាំងល្បែងមាន់ជល់ យូគី និងឆ្នោតឡូតូ តាមអនឡាញ ពីកន្លែងក្នុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អសមត្ថភាព ក្នុងការបង្រ្កាប! ……………

ខេត្តត្បូងឃ្មុំ ÷ ប្រជាពលរដ្ឋល្អ សូមមិនបញ្ចេញឈ្មោះ បានរាយការណ៍ប្រាប់មកថា! (ទី១)ឈ្មោះ ហ៊ា ឡាយ ម្ចាស់ទីតាំងល្បែងមាន់ជល់ តាមអនឡាញ ស្ថិតនៅភូមិត្រពាំងព្រីង ឃុំត្រពាំងផ្លុង .!
(ទី២)ឈ្មោះ សូ គត ម្ចាស់ទីតាំងល្បែងយូគី និងឆ្នោតឡូតូ តាមអនឡាញ ស្ថិតនៅភូមិក្បាលដំរី ឃុំត្រពាំងផ្លុង .!
ទីតាំងល្បែងមាន់ជល់ យូគី និងឆ្នោតឡូតូ តាមអនឡាញ ពីកន្លែងនេះ ស្ថិតក្នុងទឹកដី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងពង្វក់ ស្មារតី ក្រុមញៀនល្បែង ប្រុសស្រី ក្មេងចាស់ ចូលលេងយ៉ាងគគ្រឹកគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អសមត្ថភាព ក្នុងការបង្រ្កាប! ប្រហែល បុគ្គលដែលហ៊ានបើកល្បែងសុីសង ពីកន្លែងនេះ មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ។

ប្រភពច្បាស់ការណ៍ដដែលបានឲ្យដឹងទៀតថា! ម្ចាស់ទីតាំងល្បែងមាន់ជល់ យូគី និងឆ្នោតឡូតូ តាមអនឡាញ ពីកន្លែងក្នុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ធ្វើឲ្យប្រជាពលរដ្ឋ រស់នៅតំបន់នោះ រិះគន់ថា អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប! ហ៊ានផ្គើនទៅនិងបទបញ្ជាស្តីពីការទប់ស្កាត់ ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រស់នៅភូមិត្រពាំងព្រីង និងប្រជាពលរដ្ឋ រស់នៅភូមិក្បាលដំរី ស្ថិតក្នុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួករបស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងមាន់ជល់ និងយូគី និងឆ្នោតឡូតូ តាមអនឡាញ នៅលើទឹកដី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឡើយ។

ប្រភពដដែលបានបន្ថែមទៀតថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ ជាខ្លាំង ប្រពន្ធ ខ្លាចប្ដីៗ ខ្លាចប្រពន្ធ ហើយនិងកូនៗ ពួកគាត់ មានការ ជ្រុលជ្រួស ក្នុងការលេងល្បែងខុសច្បាប់ ទាំងនោះ ម្យ៉ាងទៀតនោះ ពួកគាត់ មានការភ័យខ្លាច កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។

អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ជុំវិញបញ្ហានេះដែរ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ ជាពិសេស ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជួយចាត់វិធានការទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងមាន់ជល់ និងយូគី និងឆ្នោតឡូតូ តាមអនឡាញ ពីកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បី សន្តិសុខ សង្គម។