មិនធម្មតាមែន ម្ចាស់ទីតាំងល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ គ្រប់ប្រភេទ យីហោ(តាហ្វូហោ)មួយកន្លែងក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប! …………….

ភ្នំពេញ ÷ មានសេចក្តីរាយការណ៍មកថា! ទីតាំងល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ គ្រប់ប្រភេទ យីហោ(តាហ្វូហោ)មួយកន្លែង ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រហែល ម្ចាស់ ទីតាំងល្បែង មានខ្នងបង្អែក រឹងមាំ ហើយមាន ឥទ្ធិពល ទៀតផង ទើបហ៊ាន ធ្វើអ្វីៗ តាមទំនើងចិត្ត។

ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ គ្រប់ប្រភេទ យីហោ(តាហ្វូហោ)មួយកន្លែង ស្ថិតក្នុង ភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងទាំងយប់ ទាំងថ្ងៃ រីឯ.មន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនដែលឃើញចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាបឡើយ! ធ្វើឲ្យពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់បនល្បែងស៊ីសង និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ នៅលើទឹកដី ខណ្ឌចំការមន បានឡើយ។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ ដែលរស់នៅក្នង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដាក់ការសង្ស័យ មន្រ្ដីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មួយចំនួន ត្រូវដង ត្រូវផ្លែ ជាមួយ ម្ចាស់ទីតាំងល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ គ្រប់ប្រភេទ យីហោ(តាហ្វូហោ)មួយកន្លែងនេះ រួចហើយ មើលទៅទើបគ្មានការបង្ក្រាប!

ប្រភពបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ សុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថាទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។

អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជួយចាត់វិធានការ ទប់ស្កាត់ និង បង្ក្រាប! ទីតាំងល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ គ្រប់ប្រភេទ យីហោ(តាហ្វូហោ)មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន ដើម្បីពង្រឹង សន្តិសុខសង្គម៕