ទីតាំងល្បែងសុីសង(បាញ់អាប៉ោង)ខុសច្បាប់ នៅផ្ទះ ឈ្មោះ (ស៊ុន សុីម)ស្ថិតក្នុងក្នុង ឃុំលំហាច ស្រុកអង្គស្នួល នៅតែបន្តបើកលេងដដែលៗ គេសង្ស័យ អាជ្ញាធរមូលដ្ឋាន បើកភ្លើងខៀវ ហើយមើលទៅ ………..
ខេត្តកណ្តាល ÷ ប្រជាពលរដ្ឋលើកឡើងថា! កិច្ចសន្យា របស់ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុកអង្គស្នួល គ្មានប្រសិទ្ធភាព ចំពោះ ម្ចាស់ទីតាំងល្បែងស៊ីសង(បាញ់អាប៉ោង)ខុសច្បាប់មួយកន្លែង របស់ ឈ្មោះ(ស៊ុន សុីម)រស់នៅ.ភូមិអណ្តូងទឹក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ទេមើលទៅ ដោយសារទីតាំងល្បែងខុសច្បាប់ មួយកន្លែងនេះ គេសង្កេតឃើញ នៅតែបន្តបើកលេងជាធម្មតា រីឯ. អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! សង្ស័យ ខ្លាចបាត់បង់ លាភសក្ការៈ ហើយមើលទៅ។
ជាក់ស្តែងនៅរសៀល ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤.នេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានរាយការណ៍ប្រាប់ឲ្យដឹងទៀតថា.! ទីតាំងល្បែងស៊ីសង(បាញ់អាប៉ោង)ខុសច្បាប់ របស់ ឈ្មោះ(ស៊ុន សុីម)មួយកន្លែង នៅតាមបណ្តោយផ្លូវលំ ខាងត្បូង ក្លោងទ្វារវត្តត្នោត ចុះពីផ្លូវលេខ៤១ ប្រហែល ២០.ម៉ែត្រ ទៅ ៣០.ម៉ែត្រ ស្ថិតក្នុងភូមិ.ឃុំ.ខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងជាប្រចាំ តែម្តង អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនបង្ក្រាបឡើយ! គ្រាន់តែហៅម្ចាស់ទីតាំងបនល្បែងធ្វើកិច្ចសន្យា តែប៉ុណ្ណោះ ធ្វើឲ្យពលរដ្ឋ រងការរិះគន់ ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ឈ្មោះ(ស៊ុន សុីម)និងបក្សពួករបស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងសុីសង(បាញ់អាប៉ោង)ខុសច្បាប់ នៅលើទឹកដី ស្រុកអង្គស្នួល បានឡើយ។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅ.ភូមិអណ្តូងទឹក ឃុំលំហាច ស្រុកអង្គស្នួល ដាក់ការសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ត្រូវដង ត្រូវផ្លែ ជាមួយ ម្ចាស់បនល្បែងសុីសង រួចហើយ ផងក៏មិនដឹង ខណៈបនល្បែងសុីសង(បាញ់អាប៉ោង)ខុសច្បាប់ នៅតែបន្តបើកលេងអនាធិបតេយ្យ គ្មានការបង្រ្កាប!
ប្រភពដដែកបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋរស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាចជាខ្លាំង ចំពោះសុខទុក្ខ សុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថាទីណាមានល្បែងសុីសង ទីនោះមិនយូរមិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ជាពិសេស ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល សូមជួយចាត់វិធានការ ទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងសុីសង(បាញ់អាប៉ោង)ខុសច្បាប់ របស់ ឈ្មោះ(ស៊ុន សុីម)មួយកន្លែង តាមបណ្តោយផ្លូវលំ ខាងត្បូងក្លោងទ្វារវត្តត្នោត ស្ថិតក្នុង.ភូមិសាស្ត្រខាងលើនេះ គ្រប់គ្រងដោយ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល និងលោក នូ សុវណ្ណរិទ្ធ អភិបាលស្រុកអង្គស្នួល ជាបន្ទាន់ ផងទាន ដើម្បីពង្រឹងសន្តិសុខ សង្គម។
សូមរំលឹកថា! កាលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤.នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញបទបញ្ជាឲ្យលោក អភិបាលរាជធានី.ខេត្ត.ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែ ត្រួតពិនិត្យ និងបង្រ្កាប!ជាបន្ទាន់លើទីតាំងល្បែងសុីសង ខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង ហើយរាយការណ៍ផ្ទាល់ជូន”សម្តេច”.!៕