យ៉ាងហោចណាស់មានមនុស្សរ.បួស១៣នាក់ក្នុងក.ណីរថយន្តដាច់ហ្វ្រាំងបុ.ករះម៉ូតូ, ម៉ូតូកង់បីនិងរថយន្ត១០គ្រឿង​

ភ្នំពេញ៖ រថយន្តដឹកទំនិញ ប្រភេទឃ្លុប បើកចុះពីស្ពានព្រះមុនីវង្សចាស់ ហើយរថយន្តដាច់ហ្វ្រាំងបានជ្រុលទៅបុ.កមធ្យោបាយធ្វើដំណើរជាច្រើនគ្រឿងនិងរ.ងរបួ.សមនុស្សជាច្រើននាក់ ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង២និង៣០នាទី នារសៀល ថ្ងៃទី២៣ ខែធ្នូ ២០២១ នៅចំណុចក្រោមស្ពានអាកាសក្បាលថ្នល់ មុខការ៉ាស់សាំងភីធីធី សង្កាតទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
រថយន្តប.ង្កមានម៉ាក​ ហ៊ីណូ ក្បាលពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ3G-3338 បើកបរដោយ​បុរសម្នាក់វ័យជាង៣០ឆ្នាំ រត់គេចក្រោយប.ង្ករ តែត្រូវសមត្ថកិច្ចឃា.ត់ខ្លួនបានទុកប្រគល់ឲសមត្ថកិច្ច។

សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ ប្រភពព័ត៌មានបឋមពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲដឹងថា​ គេឃើញរថយន្តបង្កបើកបរចុះពីលើស្ពានព្រះមុនីវង្សចាស់ ក្នុងទិសដៅពីកើតទៅលិច ខណះចុះមកដល់ក្រោម ស្រាប់តែរថយន្ត ដាច់ហ្វ្រាំងដាក់លេខទប់ល្បឿនក៏មិនចូល ក៏ជ្រុលទៅបុ.ករថយន្ត​ ម៉ូតូនិងម៉ូតូកង់បី ដែលនៅខាងមុខ សរុប១០គ្រឿង ដែលបណ្តាលអោយរ.បួសមនុស្សជាច្រើននាក់ ។

ក្នុងហេតុការណ៍នេះ បង្កអោយមានការខូ.ចខា.ត​ រថយន្ចំនួនត៣គ្រឿង ម៉ូតូចំនួន៣គ្រឿង និង ម៉ូតូកង់បីចំនួន៤គ្រឿង សរុបគឺចំនួន១០គ្រឿង ។
បើតាមសម្តីតៃកុងរថយន្តដែលសមត្ថកិច្ចឃាត់ខ្លួនបានឲដឹងថា ខណះពេលបើកចុះពីលើស្ពាន​ស្រាប់តែរថយន្ត ជាន់ហ្វ្រាំងលែងស៊ី ហើយខ្លួនបានបុ.កលេខបញ្ចូលដើម្បីទប់ល្បឿននិងព្យាយាមបញ្ឈប់រថយន្ត និងប៊ួងចង្កូតអោយទៅបុកនិងខឿនផ្លូវ ប៉ុន្តែនៅតែទប់មិនជាប់​ក៏ជ្រុលទៅបុ.ករះម៉ូតូ ម៉ូតូកង់បីនិងរថយន្តជាច្រើនគ្រឿងតែម្តង។

ក្រោយកើតហេតុភ្លាម សមត្ថកិច្ចចរាចរណ៍ដែលឈរនៅគោលដៅខាងលើបាន ហៅរថយន្តសាមុយមកដឹកជនរងគ្រោះទៅស.ង្គ្រោះបន្ទាន់ និង សម្រួលការកកស្ទះ គូសវាស សម្រួលយក​មធ្យោបោយធ្វើដំណើរដែលគ្រោះថ្នា.ក់ទាំងអស់ចេញពីកន្លែងកើតហេតុ និងវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរងចាំការដោះស្រាយពេលក្រោយ៕