ទីតាំងល្បែងសុីសង(មាន់ជល់)តាមអនឡាញ ពីកន្លែងក្នុង សង្កាត់ស្វាយរៀង ក្រុងបាវិត បើកលេងអនាធិបតេយ្យ រីឯ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាស្ងៀមស្ងាត់ មិនធ្វើការបង្រ្កាប! ……………
ខេត្តស្វាយរៀង ÷ ប្រជាពលរដ្ឋបានរាយការណ៍មកថា! មានទីតាំងល្បែងស៊ីសង(មាន់ជល់)តាមអនឡាញ ពីកន្លែងក្នុង សង្កាត់ស្វាយរៀង .. រួមមាន…!
ទី១)ម្ចាស់ផ្ទះ ឈ្មោះ ពេទ្យ រស់នៅ.ភូមិស្វាយរៀង សង្កាត់ស្វាយរៀង .!
(ទី២)ម្ចាស់ផ្ទះ ឈ្មោះ ចេក រស់នៅ.ភូមិស្រះវង់ សង្កាត់ស្វាយរៀង .!
ទីតាំងល្បែងស៊ីសង(មាន់ជល់)តាមអនឡាញ ពីកន្លែងនេះ ស្ថិតក្នុង ក្រុងបាវិត ខេត្តស្វាយរៀង។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្នុង សង្កាត់ស្វាយរៀង ក្រុងបាវិត សង្កេតឃើញ ទីតាំងល្បែងសុីសង(មាន់ជល់)តាមអនឡាញ ពីកន្លែងក្នុង ភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាប! ទាល់តែសោះ។ ធ្វើឲ្យពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់បនល្បែង និងបក្សពួករបស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងសុីសង(មាន់ជល់)តាមអនឡាញ នៅលើទឹកដី ក្រុងបាវិត បានឡើយ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា! បុគ្គលដែលហ៊ានបើកល្បែងស៊ីសង(មាន់ជល់)តាមអនឡាញ ពីកន្លែងក្នុង សង្កាត់ស្វាយរៀង ក្រុងបាវិត បានដោយរលូន ប្រហែល ម្ចាស់បនល្បែងសុីសង ពីកន្លែងនេះ មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
ប្រភពដដែកបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋរស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាចជាខ្លាំង ចំពោះសុខទុក្ខ សុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថាទីណាមានល្បែងសុីសង ទីនោះមិនយូរមិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង ជាពិសេស ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ជួយចាត់វិធានការ ទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងសុីសង(មាន់ជល់)តាមអនឡាញ ពីកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បីពង្រឹងសន្តិសុខ សង្គម។
សូមរំលឹកថា! កាលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤.នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញបទបញ្ជាឲ្យលោក អភិបាលរាជធានី.ខេត្ត.ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែ ត្រួតពិនិត្យ និងបង្រ្កាប!ជាបន្ទាន់លើទីតាំងល្បែងសុីសង ខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង ហើយរាយការណ៍ផ្ទាល់ជូន”សម្តេច”.!៕