សង្វៀន(បញ្ជាល់មាន់)ខុសច្បាប់ ក្នុង.ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ បើកលេងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់………
ខេត្តព្រៃវែង ÷ ប្រជាពលរដ្ឋបានរាយការណ៍មកថា! សង្វៀន(បញ្ជាក់មាន់)ខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិព្រៃខ្លា ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ក្រុមញៀនល្បែងនាំគ្នាទៅលេងភ្លួកទឹក ភ្លួកដី តែលោកវរសេនីយ៍ឯក អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរ និងលោក បុិច សុង អភិបាលស្រុកស្វាយអន្ទរ នៅសម្ងំស្ងៀម មិនឃើញចាត់ឲ្យកូនចៅ ចុះទប់ស្កាត់ និងបង្ក្រាប! នោះទេ តើហេតុអ្វី! ទៅទាន។
តាមសេចក្តីរាយការណ៍បានឲ្យដឹងទៀតថា! បុគ្គល ដែលហ៊ានបើកល្បែងសុីសង (បញ្ជាល់មាន់)ខុសច្បាប់ មួយកន្លែងក្នុងភូមិ/ឃុំ/ខាងលើ ប្រហែល មានខ្នងបង្អែករឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
ជាងនេះទៅទៀត ទីតាំងសង្វៀន(បញ្ជាល់មាន់)ខុសច្បាប់ មួយកន្លែងក្នុង ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែម្តង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនដែលឃើញចុះមកអនុវត្តទប់ស្កាត់ និងបង្ក្រាប! ទាល់តែសោះ។ ធ្វើឲ្យប្រជាពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងសុីសង(បញ្ជាល់មាន់)ខុសច្បាប់ នៅលើទឹកដី ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានឡើយ។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅភូមិព្រៃខ្លា ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ នាំគ្នាដាក់ការសង្ស័យ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន សម្ងំទទួល លាភសក្ការៈ ខ្លះៗពីម្ចាស់ សង្វៀន(បញ្ជាល់មាន់)ខុសច្បាប់ មួយកន្លែងក្នុង ភូមិសាស្ត្រខាងលើ រួចអស់ហើយ ផងក៏មិនដឹង! ទើបគ្មានការបង្ក្រាប!
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថា! ទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាដើម ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។
អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ជាពិសេស ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង សុំឲ្យមានចំណាត់ទប់ស្កាត់ និងបង្រ្កាប! ទីតាំងសង្វៀន(បញ្ជាល់មាន់)ខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន ដើម្បីពង្រឹង សន្តិសុខ សង្គម។
សូមរំលឹកថា! កាលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤.នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញបទបញ្ជាឲ្យលោក អភិបាលរាជធានី.ខេត្ត.ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែ ត្រួតពិនិត្យ និងបង្រ្កាប!ជាបន្ទាន់លើទីតាំងល្បែងសុីសង ខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង ហើយរាយការណ៍ផ្ទាល់ជូន”សម្តេច”.!៕