សង្វៀន បញ្ជាល់មាន់ បៀរ និងអាប៉ោង ខុសច្បាប់ មួយកន្លែងក្នុង សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ បើកឲ្យពលរដ្ឋខ្មែរចូលលេងអនាធិបតេយ្យ ……………..
ខេត្តបន្ទាយមានជ័យ ÷ សេចក្តីរាយការណ៍មកថា! មានទីតាំងសង្វៀន បញ្ជាល់មាន់ បៀរ និងអាប៉ោង ខុសច្បាប់ មួយកន្លែង ស្ថិតក្នុង សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ កៀងគរពលរដ្ឋខ្មែរគ្រប់ទិសទីឲ្យចូលលេងរាល់ថ្ងៃ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនអើពើបង្រ្កាប.!
ប្រភពដដែលបានឲ្យដឹងទៀតថា! ម្ចាស់សង្វៀន បញ្ជាល់មាន់ បៀរ និងអាប៉ោង ខុសច្បាប់ មួយកន្លែងក្នុង សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ ប្រហែល មានខ្នងបង្អែករឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្នុង សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់បនល្បែង និងបក្សពួករបស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែង បញ្ជាល់មាន់ បៀរ និងអាប៉ោង ខុសច្បាប់ នៅលើទឹកដី ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានឡើយ។
ជាងនេះទៅទៀត សង្វៀន បញ្ជាល់មាន់ បៀរ និងអាប៉ោង ខុសច្បាប់ មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងពេញបន្ទុក តែគេមិនទាន់ឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប! នោះទេ។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថា! ទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាដើម ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។
អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជាពិសេស ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ជួយចាត់មន្ត្រីជំនាញ ក្រោមឱវាទ ចុះត្រួតពិនិត្យ និងបង្រ្កាប! ទីតាំងសង្វៀន បញ្ជាល់មាន់ បៀរ និងអាប៉ោង ខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន។
សូមរំលឹកថា! កាលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤.នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញបទបញ្ជាឲ្យលោក អភិបាលរាជធានី.ខេត្ត.ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែ ត្រួតពិនិត្យ និងបង្រ្កាប!ជាបន្ទាន់លើទីតាំងល្បែងសុីសង ខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង ហើយរាយការណ៍ផ្ទាល់ជូន”សម្តេច”.!៕