កាស៊ីណូ 777 មួយកន្លែងក្នុង ស្រុកព្រះស្ដេច ខេត្តព្រៃវែង បើកដៃឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ហូរចូលមកលេងល្បែងខុសច្បាប់ គ្រប់ប្រភេទ។
ខេត្តព្រៃវែង ៖ អ្នកច្បាប់ ក៏ដូចមហាជន ធ្លាប់បានដឹងដែលហើយ គោលការណ៍ កាស៊ីណូ និមួយៗនៅកម្ពុជា គេមិនតម្រូវឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនោះទេ? ក្នុងនោះបើមានពលរដ្ឋខ្មែរសុំចូលបំរើការងារ ឬមួយសុំច្បាប់ អាជីវកម្ម បើក កាស៊ីណូ ជារឿងត្រឹមត្រូវ តែបើពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងទាំងនោះ គឺជារឿងខុសច្បាប់ 100%។
មានសេចក្តីរាយការណ៍មកថា! សង្វៀន បញ្ជាល់មាន់ និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត ក្នុង កាស៊ីណូ 777 ក្បែរច្រកទ្វារព្រំដែនអន្តរជាតិ បន្ទាយចក្រី មួយកន្លែង ស្ថិតនៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង កៀងគរពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ខ្លះមានប៉ាស័្ពរ ខ្លះអត់ប៉ាស្ព័រ ឲ្យជួបជុំ! ចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯ.មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនធ្វើការបង្រ្កាប!
ប្រភពបានឲ្យដឹងទៀតថា! បុគ្គលដែលហ៊ានបើកសង្វៀន បញ្ជាល់មាន់ និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត ក្នុង កាស៊ីណូ 777 ក្បែរច្រកទ្វារព្រំដែនអន្តរជាតិ បន្ទាយចក្រី មួយកន្លែងស្ថិតក្នុង ស្រុកព្រះស្ដេច ខេត្តព្រៃវែង ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
ជាងនេះទៅទៀត កាស៊ីណូ 777 ក្បែរច្រកទ្វារព្រំដែនអន្តរជាតិ បន្ទាយចក្រី មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺ បើកលេងរាល់ថ្ងៃ តែគេមិនដែលឃើញខាង មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះមកអនុវត្ត ទប់ស្កាត់ និងបង្ក្រាប!ទាល់តែសោះ។ ធ្វើឲ្យពលរដ្ឋ រស់នៅតំបន់នោះ រងការ រិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ កាស៊ីណូ និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងបញ្ជាល់មាន់ និងល្បែងខុសច្បាប់ គ្រប់ប្រភេទ នៅលើទឹកដី ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានឡើយ។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្នុង ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដាក់ការសង្ស័យ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មួយចំនួន សម្ងំ ទទួល លាភសក្ការៈ និងផលប្រយោជន៍ ខ្លះពីម្ចាស់សង្វៀន បញ្ជាល់មាន់ ក្នុង កាស៊ីណូ 777 ក្បែរច្រកទ្វារព្រំដែនអន្តរជាតិ បន្ទាយចក្រី មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ រួចអស់ហើយ មើលទៅ ទើបគ្មានការបង្រ្កាប!
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់បងប្អូនប្រជាពលរដ្ឋសព្វថ្ងៃនេះ មានការព្រួយបារម្មណ៍ និងភាពភ័យខ្លាច យ៉ាងខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហឹង្សារ ជាដើម។ល។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ជាពិសេស ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ជួយចាត់មន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យ និងបង្ក្រាប! សង្វៀន បញ្ជាល់មាន់ និងល្បែងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុង កាស៊ីណូ 777 ក្បែរច្រកទ្វារព្រំដែនអន្តរជាតិ បន្ទាយចក្រី មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បីពង្រឹង សន្តិសុខ សង្គម។
សូមរំលឹកថា! កាលថ្ងៃទី18/2/2024.នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញបទបញ្ជាឲ្យលោក អភិបាលរាជធានី.ខេត្ត.ទាំង25.ខេត្ត.ក្រុង.ត្រូវតែ ត្រួតពិនិត្យ និងបង្រ្កាប!ជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង ហើយរាយការណ៍ផ្ទាល់ជូន”សម្តេច”.!៕