សង្វៀនល្បែង(បញ្ជាល់មាន់ និងអាប៉ោង)ខុសច្បាប់ ខ្នាតធំ មួយកន្លែងក្នុង ឃុំអញ្ចាញ ស្រុកមុខកំពូល ក្រុមញៀនល្បែងបណ្តើរគ្នាចូលលេងយ៉ាងអនាអិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានរក្សាស្ងៀមស្ងាត់ …………..
ខេត្តកណ្តាល ÷ ថ្មីៗនេះមានសេចក្តីរាយការណ៍មកថា! មានទីតាំងសង្វៀនល្បែង(បញ្ជាល់មាន់ និងអាប៉ោង)ខុសច្បាប់ ខ្នាតធំ មួយកន្លែង ស្ថិតនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល បើកឲ្យក្រុមញៀនល្បែងនាំគ្នាទៅលេងភ្លូកទឹកភ្លូកដី តែលោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល និងលោក យី យ៉េន អភិបាលនៃគណៈអភិបាលស្រុកមុខកំពូល នៅសម្ងំស្ងៀម មិនឃើញចាត់ឲ្យកូនចៅ ចុះបង្ក្រាបឡើយ! តើហេតុ!អ្វីទៅទាន។
ប្រភពបានឲ្យដឹងទៀតថា! ឈ្មោះ វឿន ជាម្ចាស់ផ្ទះ ហ៊ានបើកល្បែង(បញ្ជាល់មាន់ និងអាប៉ោង)ខុសច្បាប់ ខ្នាតធំ ទីតាំងល្បែងសុីសង មួយកន្លែងនេះ ស្ថិតនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្ដកណ្ដាល ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
ជាក់ស្តែងនៅរសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤.នេះ ទីតាំងសង្វៀនល្បែង(បញ្ជាល់មាន់ និងអាប៉ោង)ខុសច្បាប់ ខ្នាតធំ មួយកន្លែងក្នុង ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល កំពុងបើកដំណើរការយ៉ាងពេញបន្ទុក តែគេមិនទាន់ឃើញខាង អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះទប់ស្កាត់ និងបង្ក្រាប! នៅឡើយ! ធ្វើឲ្យពលរដ្ឋ រស់នៅក្នុងតំបន់នោះ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ បុគ្គល ឈ្មោះ វឿន ម្ចាស់ផ្ទះ និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែង(បញ្ជាល់មាន់ និងអាប៉ោង)ខុសច្បាប់ នៅលើទឹកដី ស្រុកមុខកំពូល ខេត្តកណ្តាល បានឡើយ។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្រ្តខាងលើ ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មួយចំនួន សម្ងំទទួលលាភសក្ការៈ ខ្លះៗ ពីម្ចាស់សង្វៀនល្បែង(បញ្ជាល់មាន់ និងអាប៉ោង)ខុសច្បាប់ ខាងលើនេះ រួចហើយ ផងក៏មិនដឹង ទើបគ្មានការបង្ក្រាប!
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងការភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថា! ទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាដើម ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។
អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ជាពិសេស ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ជួយចាត់មន្ត្រី ក្រោមឪវាទ ចុះត្រួតពិនិត្យ ភាពជាក់ស្តែង និងមានវិធានការបង្រ្កាប! ទីតាំងសង្វៀនល្បែង(បញ្ជាល់មាន់ និងអាប៉ោង)ខុសច្បាប់ ខ្នាតធំ មួយកន្លែងក្នុង ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល នេះផង ដើម្បីពង្រឹង សន្តិសុខ សង្គម។
សូមរំលឹកថា! កាលនៅថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២០២៤.នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញបទបញ្ជាឲ្យលោក អភិបាលរាជធានី.ខេត្ត.ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែ ត្រួតពិនិត្យ និងបង្រ្កាប!ជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង ហើយរាយការណ៍ផ្ទាល់ជូន”សម្តេច”.!៕