ទីតាំងល្បែងសុីសង(ហ្គេមបាញ់ត្រី)និងល្បែង ខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត យីហោ(FC Entertainment City)មួយកន្លែង នៅម្តុំផសារចិន ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បើកលេងយ៉ាងសុខស្រួល ……….
ភ្នំពេញ ÷ តាមសេចក្តីរាយការណ៍មកថា! ទីតាំងល្បែងសុីសង(ហ្គេមបាញ់ត្រី)និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត យីហោ(FC Entertainment City)មួយកន្លែង នៅម្តុំផ្សារចិន ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ធំជាង អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ហើយមើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
ជាងនេះទៅទៀត ទីតាំងល្បែងសុីសង(ហ្គេមបាញ់ត្រី)និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត យីហោ(FC Entertainment City)មួយកន្លែង នៅម្តុំផ្សារចិន ក្នុង.សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងទាំងយប់ថ្ងៃ តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប! ទាល់តែសោះ ធ្វើឲ្យប្រជាពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងសុីសង(ហ្គេមបាញ់ត្រី)និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត យីហោ(FC Entertainment City)នៅលើទឹកដី ខណ្ឌចំការមន បានឡើយ។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅម្តុំផ្សារចិន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាំគ្នាដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មួយចំនួន សម្ងំទទួលលាភសក្ការៈ និងផលប្រយោជន៍ ខ្លះៗពីម្ចាស់ទីតាំងល្បែងខុសច្បាប់ យីហោ(FC Entertainment City)មួយកន្លែងខាងលើនេះ រួចហើយ ផងក៏មិនដឹង ទើបមានបើកល្បែងសុីសង(ហ្គេមបាញ់ត្រី) និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត ទុកឲ្យក្រុមញៀនល្បែងមានខ្មែរ និងជនជាតិចិន ប្រុសស្រី ក្មេងចាស់ ចូលលេងយ៉ាងគគ្រឹកគគ្រេង គ្មាបង្ក្រាប!
ប្រភពបានបន្ថែមថា! ក្តីកង្វល់ របស់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច យ៉ាងខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថា! ទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាដើម ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។
អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ជួយចាត់មន្ត្រី ក្រោមឪវាទ ចុះទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងសុីសង(ហ្គេមបាញ់ត្រី)និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត យីហោ(FC Entertainment City)មួយកន្លែង នៅម្តុំផ្សារចិន ស្ថិតក្នុងភូមិសាស្ត្រខាងលើផងទាន ដើម្បីពង្រឹង សន្តិសុខ សង្គម៕