ល្បីថា! ល្បែងមាន់ជល់ និងឡូតូ តាមអនឡាញ នៅក្នុង.តារាងបាល់ទះ ស្លាកយីហោ(NgS 168)មួយកន្លែងក្នុង សង្កាត់ចោមចៅទី2 ខណ្ឌពោធិ៍សែនជ័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប! សង្ស័យ ខ្លាចបាត់បង់ផលប្រយោជន៍ ទេដឹង? …………..
ភ្នំពេញ ÷ តាមសេចក្តីរាយការណ៍មកថា! បុគ្គលដែលហ៊ានបើកល្បែងមាន់ជល់ និងឡូតូ តាមអនឡាញ ក្នុង.តារាងបាល់ទះ ស្លាកយីហោ(NgS 168)មួយកន្លែង ដែលមានទីតាំងតាមបណ្តោយផ្លូវបេតុង ស្ថិតនៅភូមិថ្មគោល2 សង្កាត់ចោមចៅទី2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
ប្រភពដដែលបានឲ្យដឹងទៀតថា! ល្បែងមាន់ជល់ និងឡូតូ តាមអនឡាញ នៅក្នុង.តារាងបាល់ទះ ស្លាកយីហោ(NgS168)មួយកន្លែងក្នុងទឹកដី សង្កាត់ចោមចៅទី2 ខណ្ឌពោធិ៍សែនជ័យ បើកដំណើរការលេង ចាប់ពី ម៉ោង 12 : រសៀល រហូតដល់យប់ (ពោលគឺ)បើកលេងជារៀងរាល់ថ្ងៃ តែម្តង តែគេមិនទាន់ឃើញខាង អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាប!ទាល់តែសោះ។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅ ភូមិថ្មគោល សង្កាត់ចោមចៅទី2 ខណ្ឌពោធិ៍សែនជ័យ កំពុងរងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួក របស់ខ្លួន មិនអាចសាងភាព ល្បីល្បាញ ខាងបើកល្បែងមាន់ជល់ និងឡូតូ តាមអនឡាញ នៅលើទឹកដី ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឡើយ។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងការភ័យខ្លាចយ៉ាងខ្លាំង ចំពោះ សុខទុក្ខ សុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា ទីណាមានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាក់ជាមិនខាន។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ជួយចាត់មន្ត្រី ក្រោមឱវាទ ចុះទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងមាន់ជល់ និងឡូតូ តាមអនឡាញ នៅក្នុង.តារាងបាល់ទះ ស្លាកយីហោ(NgS 168)មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បី ពង្រឹង សន្តិសុខ សង្គម ។
សូមរំលឹកថា! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញបទបញ្ជាឲ្យលោក អភិបាលរាជធានី.ខេត្ត.ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែ ត្រួតពិនិត្យ និងបង្រ្កាប!ជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង ហើយរាយការណ៍ផ្ទាល់ជូន”សម្តេច”.!៕