ខ្លាំងមែន ម្ចាស់សង្វៀន(កាស៊ីណូ យ៉ុងយ័ន)ក្រុងសំពៅពូន ប្រើអំពើហិង្សា ដោយយកក្បាលមេក្រូ វាយទៅលើកបុគ្គលិកកត់បុង ឈ្មោះ ប្រេ សុីល ដួលន្លប់ឈឹង នៅថ្ងៃទី.8.9.2024 ។
ខេត្តកណ្តាល ៖ អ្នកច្បាប់ ក៏ដូចមហាជន ទូទៅ ធ្លាប់បានដឹងដែលថា!គោលការណ៍ កាស៊ីណូ និមួយៗនៅកម្ពុជា គេមិនតម្រូវឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនោះទេ? ក្នុងនោះបើមានពលរដ្ឋខ្មែរសុំចូលបំរើការងារ ឬមួយសុំច្បាប់ អាជីវកម្ម បើក(កាស៊ីណូ)ជារឿងត្រឹមត្រូវ តែបើឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងទាំងនោះ គឺជារឿងខុសច្បាប់ 100% ។
មានសេចក្តីរាយការណ៍មកថា! (កាស៊ីណូ យ៉ុងយ័ន)មួយកន្លែង ស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល កើតមានអំពើហិង្សា វាយតប់គ្នា ដោយជនបង្ក ឈ្មោះ ណាក់ ជាម្ចាស់សង្វៀន(កាស៊ីណូ យ៉ុងយ័ន)ដោយយកក្បាលមេក្រូ វាយទៅលើ បុគ្គលិក ផ្នែកកត់ប៊ុង ម្នាក់ ឈ្មោះ ប្រេ សុីល សន្លប់ឈឹង ជនបង្កម្នាក់នេះ ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
ប្រភពដដែលបានឲ្យដឹងទៀតថា! (កាស៊ីណូ យ៉ុងយ័ន)និងបក្សពួករបស់ខ្លួន កៀងគរពលរដ្ឋខ្មែរ នៅតាមបណ្តាលខេត្ត.នានា.ជួបជុំ!គ្នាចូលលេងល្បែងមាន់ជល់ និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀតយ៉ាងពេញបន្ទុក តែគេមិនដែលឃើញ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប! ទាល់តែសោះ។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រស់នៅ ភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់(កាស៊ីណូ យ៉ុងយ័ន)និងបក្សពួក មិនអាចសាងភាព ល្បីល្បាញ ខាងបើកល្បែងមាន់ជល់ និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត នៅលើទឹកដី ស្រុកកោះធំ ខេត្តកណ្តាល បានឡើយ។
ប្រភពបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្មណ៍ និងភាពភ័យខ្លាច យ៉ាងខ្លាំង ចំពោះ សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថាទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហឹង្សារ ជាក់ជាក់មិនខាន ។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ជាពិសេស ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ជួយចាត់មន្ត្រីក្រោមឱវាទ ចុះទប់ស្កាត់ និងបង្រ្កាប! បនល្បែងមាន់ជល់ និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត ក្នុង(កាស៊ីណូ យ៉ុងយ័ន)មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បី ពង្រឹង សន្តិសុខសង្គម។
សូមរំលឹកថា! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញបទបញ្ជាឲ្យលោក អភិបាលរាជធានី.ខេត្ត.ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែ ត្រួតពិនិត្យ និងបង្រ្កាប!ជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង ហើយរាយការណ៍ផ្ទាល់ជូន”សម្តេច”.!៕