ប្រជាពលរដ្ឋ ផ្ទុះការរិះគន់ ជាខ្លាំង ព្រោះថា! ទីតាំងល្បែងមាន់ជល់ តាមអនឡាញ ក្នុង.សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ គ្មានសមត្ថកិច្ច ណាហ៊ានបង្ក្រាប!

ខេត្តកំពង់ស្ពឺ ÷ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា! ទីតាំងបើកល្បែងមាន់ជល់ តាមអនឡាញ មួយកន្លែង ស្ថិតនៅភូមិប្រកិល សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បើកលេងគគ្រឹកគគ្រេង ប្រហែល ម្ចាស់ទីតាំងល្បែងសុីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

ប្រភពដដែលបានបន្តទៀតថា! ទីតាំងល្បែងមាន់ជល់ តាមអនឡាញ មួយកន្លែងក្នុង សង្កាត់ព្រះស្រែ ក្រុងឧត្តង្គម៉ែជ័យ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែម្តង តេគេមិនដែលឃើញ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប! ទាល់តែសោះ។

មជ្ឈដ្ឋានខាងក្រៅ ! និងប្រជាពលរដ្ឋ រស់នៅក្នុង សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងស៊ីសង ដូចជា មាន់ជល់ តាមអនឡាញ ទុកឲ្យក្រុមញៀនល្បែងចូលលេងអនាធិបតេយ្យ នៅលើទឹកដី ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បានឡើយ។

ប្រភពបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋរស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាចយ៉ាងខ្លាំង ចំពោះសុខទុក្ខ សុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថាទីណាមានល្បែងសុីសង ទីនោះមិនយូរមិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ! ដូច្នេះ ប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាល ខេត្តកំពង់ស្ពឺ ជាពិសេស ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជួយចាត់មន្ត្រីក្រោមឱវាទ ចុះទប់ស្កាត់ និងបង្រ្កាប! ទីតាំងបើកល្បែងមាន់ជល់ តាមអនឡាញ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បីពង្រឹងសន្តិសុខ សង្គម៕