(កាស៊ីណូ)យីហោ<ហួយ ហ័រ>មួយកន្លែងក្នុង ក្រុងព្រះសីហនុ បើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែង គ្រប់ប្រភេទ ផ្គើននិងបទបញ្ជា គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម កម្ពុជា(គ.ល.ក)

ខេត្តព្រះសីហនុ ÷ មជ្ឈដ្ឋាន អ្នកច្បាប់ ប្រាកដបានដឹងហើយថា! គោលការណ៍(កាស៊ីណូ)និមួយៗនៅ កម្ពុជា គេមិនតម្រូវឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនោះឡើយ!ក្នុងនោះបើពលរដ្ឋខ្មែរចូលបម្រើការងារ ឬសុំច្បាប់បើកអាជីវកម្ម បើក(កាស៊ីណូ)គឺជារឿងត្រឹមត្រូវ។ តែបើមានពលរដ្ឋខ្មែរចូលលេងល្បែងសុីសងទាំងនោះ គឺជារឿងខុសច្បាប់ 100%។

តែផ្ទុយទៅវិញ! បុគ្គលដែលហ៊ានបើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែង គ្រប់ប្រភេទ នៅក្នុង(កាស៊ីណូ)យីហោ(ហួយ ហ័រ)មួយកន្លែងក្នុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត បែរជា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន និងគណ:កម្មការ គ្រប់គ្រង ល្បែងពាណិជ្ជកម្ម កម្ពុជា(គ.ល.ក.)ខេត្តព្រះសីហនុ រក្សាភាពស្ងៀមស្ងាត់ ។

ជាមួយគ្នានេះដែរ (កាសុីណូ)យីហោ(ហួយ ហ័រ)មួយកន្លែងក្នុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កំពុងបើកដំណើរការឲ្យពលរដ្ឋខ្មែរចូលលេងល្បែង គ្រប់ប្រភេទ យ៉ាងពេញបន្ទុក (ពោលគឺ)ចូលលេងទាំងយប់ ថ្ងៃតែម្តង ធ្វើឲ្យពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាមួយ មន្ត្រីពាក់ព័ន្ធ គ្រប់ជាន់ថ្នាក់ ទេនោះ ម្ចាស់(កាសីុណូ)និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែង គ្រប់ប្រភេទ នៅក្នុង(កាស៊ីណូ)នៅលើទឹកដី ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានឡើយ។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ ក្នុង ក្រុងព្រះសីហនុ សង្កេតឃើញ ពលរដ្ឋខ្មែរ ជាច្រើននាក់ នៅតែបន្ត ចូលលេងល្បែង គ្រប់ប្រភេទ នៅក្នុង(កាស៊ីណូ)យីហោ(ហួយ ហ័រ)មួយកន្លែងក្នុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាធម្មតា តែគ្មាន អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន និងគណៈកម្មការគ្រប់គ្រង ល្បែងពាណិជ្ជកម្ម កម្ពុជា(គ.ល.ក)ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប!នោះទេ? តើហេតុអ្វី! ទៅទាន។

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ របស់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច យ៉ាងខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថា! ទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាដើម ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជា មិនខាន។

អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ជុំវិញករណីនេះដែរ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ជាពិសេស ឯកឧត្តម ម៉ាង សិីុណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ សូមជួយចាត់មន្ត្រី ក្រោមឪវាទ ចុះទប់ស្កាត់ ផងទាន ដោយសារមានពលរដ្ឋខ្មែរ ជាច្រើន ចូលលេងល្បែង គ្រប់ប្រភេទ នៅក្នុង(កាស៊ីណូ)យីហោ(ហួយ ហ័រ)មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រ ខាងលើនេះផង ដើម្បី ពង្រឹង សន្តិសុខ សង្គម៕