ល្បីថា! ល្បែងមាន់ជល់ និងឡូតូ តាមអនឡាញ បង្កប់ក្នុងហាង(កាហ្វេ)មួយកន្លែងក្នុង ឃុំព្រែកតានង់ ស្រុកកោះសូទិន បើកលេងយ៉ាងរំភើយ សមត្ថកិច្ចមិនហ៊ានបង្ក្រាប!…….
ខេត្តកំពង់ចាម ÷ សេចក្តីរាយការណ៍ប្រាប់មកថា! ល្បែងមាន់ជល់ និងឡូតូ តាមអនឡាញ បង្កប់ក្នុងហាង(កាហ្វេ)មួយកន្លែង នៅខាងជើង ជាប់និងរបង(វត្តឯកព្រែកតានង់)ស្ថិតក្នុងមូលដ្ឋាន ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម បើកឲ្យក្រុមញៀនល្បែងចូលលេងគគ្រឹកគគ្រេង ប្រហែល ម្ចាស់បនល្បែងនេះ មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ហើយមើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
ជាងនេះទៅទៀត បនល្បែងមាន់ជល់ និងឡូតូ តាមអនឡាញ បង្កប់ក្នុង ហាង(កាហ្វេ)មួយកន្លែង នៅខាងជើង ជាប់និងរបង(វត្តព្រែកតានង់)ក្នុង ឃុំព្រែកតានង់ ស្រុកកោះសូទិន កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ ធ្វើឲ្យពលរដ្ឋរស់នៅ ក្នុងមូលដ្ឋាន រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ជាមួយ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទេនោះ ម្ចាស់ទីតាំងបនល្បែងសុីសង និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងមាន់ជល់ និងឡូតូ តាមអនឡាញ នៅលើទឹកដី ស្រុកកោះសូទិន ខេត្តកំពង់ចាម បានឡើយ។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ ដាក់ការសង្ស័យ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន សម្ងំទទួលលាភសក្ការៈ ខ្លះៗពីម្ចាស់ទីតាំងបនល្បែងសុីសង មួយកន្លែងនេះ រួចហើយ ផងក៏មិនដឹង ទើបមានបើកល្បែងមាន់ជល់ និងឡូតូ តាមអនឡាញ ទុកឲ្យក្រុមញៀនល្បែងទាំងនោះ ទៅលេងទាំងយប់ថ្ងៃ គ្មានការទប់ស្កាត់ និងបង្ក្រាប! ទាល់តែសោះ។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ របស់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច យ៉ាងខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថា! ទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាដើម ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។
ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ជាពិសេស ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម សូមជួយចាត់មន្ត្រី ក្រោមឪវាទ ចុះទប់ស្កាត់ ទង្វើមិនប្រក្រតី របស់ បុគ្គល ដែលហ៊ាន បើកល្បែងមាន់ជល់ និងឡូតូ តាមអនឡាញ បង្កប់ក្នុងហាង(កាហ្វេ)មួយកន្លែង នៅខាងជើង ជាប់និងរបង(វត្តឯក ព្រែកតានង់)ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីស្របតាមគោលនយោបាយ/ភូមិ/ឃុំ/មានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យ មន្ត្រីថ្នាក់ក្រោមជាតិ អនុវត្ត ទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
អង្គភាពយើងខ្ញុំ ធ្វើការសព្វផ្សាយនេះ ទៅតាមវិជ្ជា ជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕