ទីតាំងល្បែងជល់មាន់ ខុសច្បាប់ ១.កន្លែងក្នុង ឃុំសណ្ដាន់ ស្រុកសំបូរ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនបង្ក្រាប!

​ខេត្តក្រចេះ ÷ សេចក្តីរាយការណ៍មកថា! មានទីតាំងល្បែងជល់មាន់ ខុសច្បាប់ ១.កន្លែង ត្រង់ចំណុច ផ្ទះឈ្មោះ(ជូរ) រស់នៅភូមិសង្គម ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ បើកលេងគគ្រឹកគគ្រេង ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត ។

ជាងនេះទៅទៀត ទីតាំងល្បែងជល់មាន់ ខុសច្បាប់ ១.កន្លែងក្នុង ឃុំសណ្ដាន់ ស្រុកសំបូរ នៅតែបន្តបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ គេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប! ទាល់តែសោះ។

​មជ្ឈដ្ឋាន​ខាងក្រៅ​.! និងប្រជាពលរដ្ឋរស់នៅ ភូមិសង្គម ឃុំសណ្ដាន់ ស្រុកសំបូរ រងការរិះគន់​ចំៗ​ថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមាន​ខ្នងបង្អែក រឹងមាំទេនោះ ម្ចាស់បនល្បែង និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងជល់មាន់ ខុសច្បាប់ នៅលើទឹកដី ស្រុកសំបូរ ខេត្តក្រចេះ បានឡើយ។

ប្រភពបានបន្ថែមថា! ក្តីកង្វល់ របស់ប្រជាពលរដ្ឋរស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ម និងភាពភ័យខ្លាចយ៉ាងខ្លាំង ចំពោះសុខទុក្ខ សុវត្ថិភាព គ្រួសារពួកគាត់ ព្រោះថាទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហឹង្សារ ក្នុងគ្រួសារ ជាក់ជាមិនខាន។

អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរដល់ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ ជាពិសេស ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ជួយចាត់ មន្ត្រីក្រោមឪវាទ ចុះទប់ស្កាត់ ទង្វើមិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើកល្បែងជល់មាន់ ខុសច្បាប់ ១.កន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន ដើម្បីពង្រឹង សន្តិសុខសង្គម៕