
ទីតាំងល្បែងមាន់ជល់ តាមអនឡាញ ១.កន្លែងក្នុង ឃុំកោងកាង ស្រុកពញាក្រែក បើកលេងអនាធិបតេយ្យ …….
ខេត្តត្បូងឃ្មុំ ÷ ប្រជាពលរដ្ឋ បានរាយការណ៍មកថា! ទីតាំងល្បែងមាន់ជល់ តាមអនឡាញ បង្កប់ក្នុង(ហាងកាហ្វេ)១.កន្លែង ស្ថិតនៅភូមិកោងកាង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បើកលេងបង្កភាពអនាធិបតេយ្យ ធ្វើឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភ ខណៈ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប!។
ប្រភពដដែលបានឲ្យដឹងថា! ទីតាំងល្បែងមាន់ជល់ តាមអនឡាញ បង្កប់ក្នុង(ហាងកាហ្វេ)១.កន្លែងក្នុង ឃុំកោងកាង ស្រុកពញាក្រែក កំពុងបើកដំណើរការឲ្យក្រុមញៀនល្បែងទាំងនោះ ចូលលេងយ៉ាងពេញបន្ទុក តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាប!ទាល់តែសោះ។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងបនល្បែង និងបក្សពួក របស់ខ្លួន មិនអាចសាងភាព ល្បីល្បាញ ខាងបើកល្បែងមាន់ជល់ តាមអនឡាញ នៅលើទឹកដី នៃស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឡើយ។
ប្រភពបានបន្ថែមថា! ក្តីកង្វល់ របស់ ប្រជាពលរដ្ឋ រស់នៅ សព្វថ្ងៃនេះ កំពុងមានការព្រួយបារម្ភ និងភាពភ័យខ្លាច យ៉ាងខ្លាំង ចំពោះ សុខទុក្ខ សុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា ទីណាមានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ជាក់ជាមិនខាន។
ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរដល់ លោកឧត្តមសេនីយ៍ត្រី ចិន នីស្នងការនគរបាល ខេត្តត្បូងឃ្មុំ ជាពិសេស ឯកឧត្តម ប៉ែន កុសល្យ ជា អភិបាល ថ្មី នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ជួយចាត់មន្ត្រី ក្រោមឱវាទ ចុះត្រួតពិនិត្យ និងបង្ក្រាប! ទីតាំងល្បែងមាន់ជល់ តាមអនឡាញ បង្កប់ក្នុង(ហាងកាហ្វេ)១.កន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បីពង្រឹង សន្តិសុខ សង្គម៕