
ទីតាំងមួយកន្លែងនេះ សង្ស័យ បង្កប់ល្បែងហ្គេមបាញ់ត្រី និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បើកលេងទាំងយប់ថ្ងៃ….. …
ភ្នំពេញ ÷ ប្រជាពលរដ្ឋ បានរាយការណ៍ប្រាប់ថា! មានទីតាំង បង្កប់ល្បែងហ្គេមបាញ់ត្រី និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត មួយកន្លែង ក្បែរកែងផ្លូវ ១១៣.K ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកលេងគគ្រឹកគគ្រេង តែលោក សក់ កញ្ញារិទ្ធ អភិបាល ខណ្ឌពោធិ៍សែនជ័យ និងលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ នៅសម្ងំស្ងៀម មិនឃើញចាត់ឲ្យកូនចៅចុះបង្ក្រាបឡើយ! តើហេតុអ្វី! ទៅទាន។
ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងបង្កប់ល្បែងហ្គេមបាញ់ត្រី និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត មួយកន្លែងក្នុង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កំពុងបើកដំណើរការឲ្យក្រុមញៀនល្បែងមានខ្មែរ និងជនជាតិចិន ប្រុសស្រី ក្មេងចាស់ ចូលលេងយ៉ាងពេញបន្ទុក តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាបឡើយ។
ប្រភពបានបន្ថែមថា! ក្តីកង្វល់ របស់ ប្រជាពលរដ្ឋ រស់នៅ សព្វថ្ងៃនេះ កំពុងមានការព្រួយបារម្ភ និងភាពភ័យខ្លាច យ៉ាងខ្លាំង ចំពោះ សុខទុក្ខ សុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា ទីណាមានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ជាក់ជាមិនខាន។
ជុំវិញ ករណីបទល្មើស ល្បែងស៊ីសងខុសច្បាប់ មួយកន្លែងក្នុង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន សំណូមពរដល់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជួយចាត់ កម្លាំងជំនាញ ក្រោមឱវាទ ចុះត្រួតពិនិត្យ និងបង្ក្រាប! ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រី និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បីពង្រឹង សន្តិសុខ សង្គម៕