សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំពិធីក្រុងពាលីសម្រាប់ការចាប់ផ្តើមថតភាពយន្តប្រវត្តិសាស្ត្រ«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែធ្នូ​ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីក្រុងពាលី និងពិធីសំណេះសំណាលជាមួយក្រុមការងារថតភាពយន្តភាគរឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” ។

សូមជម្រាបថា រឿង “​កូនប្រុស​ក្រោម​ពន្លឺព្រះច័ន្ទ​ពេញ​បូ​ណ៌​រ​មី​” ជារឿងនិទានបែបប្រវត្តិសាស្រ្ត ដែលនិយាយពីដំណើរជីវិតតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន ដោយបញ្ចូលនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើន ក្នុងការស្វែងរកសន្ដិភាពជូនប្រជាពលរដ្ឋកម្ពុជា។

រឿង “​កូនប្រុស​ក្រោម​ពន្លឺព្រះច័ន្ទ​ពេញ​បូ​ណ៌​រ​មី​” នឹងត្រូវ​ថត​ជា​ខ្សែភាពយន្ត​ភាគ ដោយ​ផលិតកម្ម​ឯកជន ហើយនឹង​ត្រូវ​លក់​ទៅ​ឲ្យ​ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍​ ដើម្បី​ចាក់ផ្សាយ​ជា​សាធារណៈ​ជូន​ប្រជាជន​បាន​ទស្សនា ។

គួររំលឹកថា កន្លងមក​រឿង “​កូនប្រុស​ក្រោម​ពន្លឺព្រះច័ន្ទ​ពេញ​បូ​ណ៌​រ​មី​” នេះ​ត្រូវបាន​តាក់តែង​និពន្ធ​ជា​ល្ខោននិយាយ និង​ចាក់ផ្សាយ​នៅ​វិទ្យុ​បាយ័ន ដោយ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​ប្រី​យ​មិត្តអ្នកស្ដាប់​ទូទាំងប្រទេស​ជា​ខ្សែ​រឿង​ដែលមាន​ប្រជាប្រិយភាព​បំផុត​។ ​រហូតមកដល់​ពេលដែល​មានការ​វិវត្តចុងក្រោយ​ប្រជាពលរដ្ឋ​និយម​ប្រើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​វិទ្យុ​បាយ័ន​ក៏បាន​យក​រឿង​មក​ផ្សាយ​ឃើញថា​បងប្អូន​ប្រជាពលរដ្ឋ​អ្នក​ស្ដាប់​ជាច្រើន​ចូលមក​បញ្ចេញមតិ​​(comment)​សុំផលិត​ជា​ខ្សែភាពយន្ត​ភាគ​តែម្ដងទៅ​ដើម្បី​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ទស្សនា​ផង​៕