ទីតាំងល្បែងមាន់ជល់ តាមអនឡាញ ១.កន្លែងក្នុង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បើកលេងអនាធិបតេយ្យ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប! …….

ភ្នំពេញ ÷ តាមសេចក្តីរាយការណ៍មកថា! ទីតាំងល្បែងមាន់ជល់ តាមអនឡាញ ១.កន្លែង ស្ថិតនៅភូមិ៤ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ប្រហែល ម្ចាស់ទីតាំងល្បែងសុីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

ប្រភពបានឲ្យដឹងថា! ទីតាំងល្បែងមាន់ជល់ តាមអនឡាញ ១.កន្លែងក្នុង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ គេសង្កេតឃើញ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ ធ្វើឲ្យពលរដ្ឋ ក៏ដូចមហាជន រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ជាមួយ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទេនោះ ម្ចាស់ទីតាំងល្បែងស៊ីសង និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងមាន់ជល់ តាមអនឡាញ នៅលើទឹកដី ខណ្ឌច្បារអំពៅ បានឡើយ។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ដាក់ការសង្ស័យ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន សម្ងំទទួលលាភសក្ការៈ ខ្លះៗពីម្ចាស់ទីតាំងល្បែងសុីសង ១.កន្លែងនេះ រួចហើយ ផងក៏មិនដឹង ទើបមានបើកល្បែងដូចជា មាន់ជល់ តាមអនឡាញ ទុកឲ្យក្រុមញៀនល្បែងទាំងនោះ នាំគ្នាទៅលេងទាំងយប់ថ្ងៃ គ្មានការទប់ស្កាត់ និងបង្ក្រាប! នោះទេ។

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ របស់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច យ៉ាងខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថាទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាដើម ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។

អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ថ្មីៗ ជំរាបជូនដល់ ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ និងមហាជន ទូទៅ សំណូមពរដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សូមជួយចាត់មន្ត្រីក្រោម ឪវាទ ចុះទប់ស្កាត់ ទង្វើមិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើកល្បែងមាន់ជល់ តាមអនឡាញ ១.កន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បីពង្រឹង សន្តិសុខសង្គម៕