
ឆងមាសទី១ ឆ្នាំ២០២៤នេះ សមត្ថកិច្ចរឹបអូសគ្រឿងញៀនបានជាង៥តោន និងឃាត់ខ្លួនមនុស្សជាង១ម៉ឺននាក់
ថ្ងៃចេញផ្សាយៈ ខែកក្កដា 4, 2024
ភ្នំពេញ ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ឲ្យដឹងថស ក្នុងរយៈពេល៦ខែ ពោលគិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចទូទាំងប្រទេស បានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួនជាង ៤ ៧០០ករណី រឹបអូសគ្រឿងញៀនជាង ៥តោន និងឃាត់ខ្លួនមនុស្សជាង ១ម៉ឺននាក់ ដែលចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ គឺមានការកើនឡើង។
ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វីរិទ្ធ មានប្រសាសន៍ថា ការបង្ក្រាបបានមានការកើនឡើងនេះ គឺដោយសារការខិតខំបន្ថែមទៀត របស់សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការបង្ក្រាបនៅទូទាំងប្រទេស ជាមួយនឹងយុទ្ធនាការអប់រំផ្សព្វផ្សាយ ពីបញ្ហាគ្រឿងញៀន នៅតាមមូលដ្ឋាននានា៕