
ទីតាំងល្បែងមាន់ជល់ តាមអនឡាញ ពីកន្លែងក្នុង ឃុំគគីរ និង ឃុំសំរោងធំ ស្រុកកៀនស្វាយ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប! ខណៈ បនល្បែងសុីសងខុសច្បាប់ បើកលេងបង្កភាពអនាធិបតេយ្យ ………..
ខេកណ្តាល ÷ សេចក្តីរាយការណ៍បានឲ្យដឹងថា! មានទីតាំងល្បែងមាន់ជល់ តាមអនឡាញ ពីកន្លែង…រួមមាន.!
(១)នៅភូមិទួលត្នោត ឃុំគគីរ.!
(២)នៅភូមិជ័យឧត្តម២ ឃុំសំរោងធំ.!
ទីតាំងល្បែងសុីសង ខុសច្បាប់ ពីកន្លែងនេះ ស្ថិតក្នុង ស្រុកកៀនស្វាយ ខេត្តកណ្តាល ម្ចាស់បនល្បែងនេះ មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពលទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
ជាងនេះទៅទៀត ទីតាំងល្បែងមាន់ជល់ តាមអនឡាញ ពីកន្លែងក្នុង ឃុំគគីរ និង ឃុំសំរោងធំ ស្រុកកៀនស្វាយ គេសង្កេតឃើញ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ធ្វើឲ្យពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ជាមួយ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទេនោះ ម្ចាស់ទីតាំងល្បែងស៊ីសង និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងមាន់ជល់ តាមអនឡាញ នៅលើទឹកដី ស្រុកកៀនស្វាយ បានឡើយ។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ដាក់ការសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មួយចំនួន សម្ងំទទួលលាភសក្ការៈ ខ្លះៗពីម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែងនេះ រួចហើយ ផងក៏មិនដឹង ទើបមានបើកល្បែងសុីសងដូចជា មាន់ជល់ តាមអនឡាញ ទុកឲ្យក្រុមញៀនល្បែងទាំងនោះ នាំគ្នាទៅលេងទាំងយប់ថ្ងៃ គ្មានការបង្ក្រាប! ឬទប់ស្កាត់ ទាល់តែសោះ។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ របស់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការ ព្រួយបារម្ភ និងភាព ភ័យខ្លាច យ៉ាងខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថាទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។
អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ថ្មីៗ ជំរាបជូនដល់ ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន សំណូមពរដល់ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ជាពិសេស ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល សូមជួយចាត់មន្ត្រីក្រោម ឪវាទ ចុះទប់ស្កាត់ ទង្វើមិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើកល្បែងមាន់ជល់ តាមអនឡាញ ពីកន្លែងក្នុង ឃុំគគីរ និង ឃុំសំរោងធំ ស្រុកកៀនស្វាយ ផងទាន ដើម្បីពង្រឹង សន្តិសុខសង្គម៕