ពលរដ្ឋ ស្នើសុំឲ្យ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ចាត់វិធានការបង្រ្កាប! ទីតាំងល្បែងមាន់ជល់ តាមអនឡាញ ជាច្រើនកន្លែងក្នុង ក្រុងសៀមរាប នេះផង ……

ខេត្តសៀមរាប ÷ សេចក្តីរាយការណ៍មកថា! ទីតាំងល្បែងមាន់ជល់ តាមអនឡាញ ជាច្រើនកន្លែងក្នុង សង្កាត់..មួយចំនួនក្នុង ក្រុងសៀមរាប .!
(ទី១)សង្កាត់គោកចក ..(៥)កន្លែង .!
(ទី២)សង្កាត់ស្លក្រាម ..(៣)កន្លែង .!
(ទី៣)ភូមិតាវៀន សង្កាត់សាលាកំរើក ..(២)កន្លែង .!
ទីតាំងល្បែងស៊ីសងខុស ជាច្រើនកន្លែងនេះ ស្ថិតក្នុងភូមិសាស្ត្រ ក្រុងសៀមរាប ខេត្តសៀមរាប ប្រហែល ម្ចាស់ទីតាំងបនល្បែងនោះ មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត ខណៈ ទីតាំងល្បែងសុីសង ជាច្រើននេះ នៅតែបន្តបើកលេងអនាធិបតេយ្យ។

ប្រភពដដែលបានឲ្យដឹងថា! ទីតាំងល្បែងមាន់ជល់ តាមអនឡាញ ជាច្រើនកន្លែងក្នុង ក្រុងសៀមរាប កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ ធ្វើឲ្យពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ជាមួយ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ទេនោះ ម្ចាស់ទីតាំងបនល្បែង និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងមាន់ជល់ តាមអនឡាញ ជាច្រើនកន្លែង នៅលើទឹកដី ក្រុងសៀមរាប ខេត្តសៀមរាប បានឡើយ។

មជ្ឈដ្ឋានខាងក្រៅ .!និងប្រជាពលរដ្ឋ រស់នៅក្នុង ក្រុងសៀមរាប ខេត្តសៀមរាប ដាក់ការសង្ស័យ មន្រ្ដីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មួយចំនួន សម្ងំទទួលលាភសក្ការៈ និងផលប្រយោជន៍ ខ្លះៗពីម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ ជាច្រើននេះ រួចហើយ ផងក៏មិនដឹង ទើបមានបើកល្បែងមាន់ជល់ តាមអនឡាញ ទុកឲ្យក្រុមញៀនល្បែងទាំងនោះទៅលេងគគ្រឹកគគ្រេង គ្មានការទប់ស្កាត់ និងបង្ក្រាប! ទាល់តែសោះ។

ប្រភពបានបន្ថែមថា! ក្តីកង្វល់ របស់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាចយ៉ាងខ្លាំង ចំពោះសុខទុក្ខ សុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថាទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។

អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរដល់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ជាពិសេស ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងគណៈមេបញ្ជាការឯកភាពខេត្ត សូមជួយចាត់មន្ត្រី ក្រោមឪវាទ ចុះទប់ស្កាត់ ទង្វើមិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើកល្បែងមាន់ជល់ តាមអនឡាញ ជាច្រើនកន្លែងក្នុង ក្រុងសៀមរាប នេះផង គ្រប់គ្រង ដោយលោក វរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប និងលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ដើម្បីពង្រឹង សន្តិសុខសង្គម៕