ពលរដ្ឋ ស្នើសុំឲ្យ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ មានវិធានការបង្រ្កាប! ទីតាំងល្បែងមាន់ជល់ តាមអនឡាញ ពីកន្លែងក្នុង ឃុំត្រពាំងគង ស្រុកសំរោងទង នេះផង …………..
ខេត្តកំពង់ស្ពឺ ÷ តាមសេចក្តីរាយការណ៍មកថា! ទីតាំងល្បែងមាន់ជល់ តាមអនឡាញ ពីកន្លែង ស្ថិតនៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង នាំគ្នាបើកលេងអនាធិបតេយ្យ ប្រហែល ម្ចាស់បនល្បែង មានខ្នងបង្អែក រឹងមាំ ហើយមាន ឥទ្ធិពលទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
ប្រភពដដែលបានឲ្យដឹងទៀតថា! សព្វថ្ងៃនេះទីតាំងល្បែងមាន់ជល់ តាមអនឡាញ ពីកន្លែងក្នុង.ភូមិ/ឃុំ/ខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែម្តង ធ្វើឲ្យពលរដ្ឋ ក៏ដូចមហាជន រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ជាមួយ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទេនោះ ម្ចាស់ទីតាំងបនល្បែង និងបក្សពួក មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងមាន់ជល់ តាមអនឡាញ នៅលើទឹកដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឡើយ។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្នុង ឃុំត្រពាំងគង ស្រុកសំរោងទង ដាក់ការសង្ស័យ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន សម្ងំទទួលលាភសក្ការៈ ខ្លះៗពីម្ចាស់បនល្បែង ពីកន្លែងនេះ រួចហើយ ផងក៏មិនដឹង ទើបមានបើកល្បែងមាន់ជល់ តាមអនឡាញ ទុក្ខឲ្យក្រុមញៀនល្បែងទៅលេងគគ្រឹកគគ្រេង គ្មានការទប់ស្កាត់ និងបង្ក្រាប! ទាល់តែសោះ។
ប្រភពបានបន្ថែមថា! ក្តីកង្វល់ របស់ប្រជាពលរដ្ឋរស់នៅ សព្វថ្ងៃនេះ កំពុងមានការព្រួយបារម្ភ និងភាពភ័យខ្លាច យ៉ាងខ្លាំង ចំពោះសុខទុក្ខ សុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា! ទីណា កើតមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជា មិនខាន។
ហេតុ!ដូច្នេះ ហើយប្រជាពលរដ្ឋ សំណូមពរដល់ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ទើបឡើងកាន់តំណែងជាស្នងការថ្មីៗ សូមជួយចាត់មន្ត្រីនគរបាលក្រោមឱវាទ ចុះទប់ស្កាត់ និងបង្ក្រាប!ទីតាំងល្បែងមាន់ជល់ តាមអនឡាញ ពីកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន គ្រប់គ្រងដោយលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង ។
អង្គភាពយើងខ្ញុំ ធ្វើការសព្វផ្សាយនេះ ទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕