
ល្បែងមាន់ជល់ និងឡូតូ តាមអនឡាញ បង្កប់នៅក្នុង(ហាងកាហ្វេ)មួយកន្លែងក្នុង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ បើកលេងអនាធិបតេយ្យ ធ្វើឲ្យពលរដ្ឋ មានការព្រួយបារម្ភ យ៉ាងខ្លាំង…….
ខេត្តឧត្តរមានជ័យ ÷ មានសេចក្តីរាយការណ៍ប្រាប់មកថា! បនល្បែងមាន់ជល់ និងឡូតូ តាមអនឡាញ លួចលាក់បង្កប់នៅក្នុង-ហាងកាហ្វេ-យីហោ(វឌ្ឍនា កាហ្វេមណ្ឌលគីរី)មួយកន្លែង ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ឈ្មោះ រិទ្ធ ជាម្ចាស់ទីតាំង ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
ប្រភពបានឲ្យដឹងទៀតថា! សព្វថ្ងៃនេះទីតាំងល្បែងមាន់ជល់ និងឡូតូ តាមអនឡាញ បង្កប់នៅក្នុង-ហាងកាហ្វេ-យីហោ(វឌ្ឍនា កាហ្វេមណ្ឌលគីរី)មួយកន្លែងក្នុង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែម្តង ធ្វើឲ្យពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ជាមួយ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទេនោះ ម្ចាស់ទីតាំងបនល្បែង និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងមាន់ជល់ តាមអនឡាញ នៅលើទឹកដី ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានឡើយ។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្នុង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ នាំគ្នាដាក់ការសង្ស័យ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន សម្ងំទទួលលាភសក្ការៈ ខ្លះៗ ពីម្ចាស់ទីតាំងបនល្បែង បង្កប់នៅក្នុង-ហាងកាហ្វ-យីហោ(វឌ្ឍនា កាហ្វេមណ្ឌលគីរី)មួយកន្លែង រួចហើយ ផងក៏មិនដឹង ទើបមានបើកល្បែងមាន់ជល់ និងឡូតូ តាមអនឡាញ ទុក្ខឲ្យក្រុមញៀនល្បែងទៅលេងទាំងយប់ថ្ងៃ គ្មានការទប់ស្កាត់ និងបង្ក្រាប!នោះទេ?
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ របស់ប្រជាពលរដ្ឋរស់នៅ សព្វថ្ងៃនេះ កំពុងមានការភ័យខ្លាច ចំពោះសុខទុក្ខ សុវត្ថិភាព គ្រួសារ ពួកគាត់ ព្រោះថា! ទីណា កើតមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជា មិនខាន។
ដូច្នេះ ហើយប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅ សំណូមពរដល់ ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ទើបផ្តាច់ប្តូរមកថ្មីៗ សូមជួយចាត់មន្ត្រីនគរបាលក្រោមឱវាទ ចុះទប់ស្កាត់ និងបង្ក្រាប!ទីតាំងល្បែងមាន់ជល់ និងឡូតូ តាមអនឡាញ បង្កប់នៅក្នុង-ហាកាហ្វេ-យីហោ(វឌ្ឍនា កាហ្វេមណ្ឌលគីរី)មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង គ្រប់គ្រងដោយលោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ។
អង្គភាពយើងខ្ញុំ ធ្វើការសព្វផ្សាយនេះ ទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕