ទីតាំងល្បែងមាន់ជល់ និងអាប៉ោង ខុសច្បាប់ មួយកន្លែងក្នុង ឃុំជីគរ ស្រុកត្បូងឃ្មុំ បើកលេងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់………

ខេត្តត្បូងឃ្មុំ ÷ យោងតាមសេចក្តីរាយការណ៍បានប្រាប់មកថា! ម្ចាស់ទីតាំងល្បែងមាន់ជល់ និងអាប៉ោង ខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិរកាឃ្នួច ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ប្រហែល ខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត ។

ប្រភពដដែលបានឲ្យដឹងថា! ទីតាំងល្បែងមាន់ជល់ និងអាប៉ោង ខុសច្បាប់ មួយកន្លែងក្នុង ឃុំជីគរ ស្រុកត្បូងឃ្មុំ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ ធ្វើឲ្យពលរដ្ឋរងការរិះគន់ចំៗថា បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធជាមួយ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទេនោះ ម្ចាស់ទីតាំង និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងមាន់ជល់ និងអាប៉ោង ខុសច្បាប់ ទ្រង់ទ្រាយធំ នៅលើទឹកដី ស្រុកត្បូងឃ្មុំ បានឡើយ។

មជ្ឈដ្ឋានខាងក្រៅ .!និងប្រជាពលរដ្ឋរស់នៅក្នុង ឃុំជីគរ ស្រុកត្បូងឃ្មុំ ដាក់ការសង្ស័យ មន្រ្ដីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មួយចំនួន សម្ងំទទួលលាភសក្ការៈ និងផលប្រយោជន៍ ខ្លះៗពីម្ចាស់ទីតាំងល្បែងសុីសង មួយកន្លែងនេះ រួចហើយ ផងក៏មិនដឹង ទើបមានបើកល្បែងមាន់ជល់ និងអាប៉ោង ខុសច្បាប់ ទ្រង់ទ្រាយធំ ទុកឲ្យក្រុមញៀនល្បែងនាំគ្នាទៅលេងភ្លូកទឹក ភ្លូកដី គ្មានការទប់ស្កាត់ និងបង្ក្រាប! ទាល់តែសោះ។

ប្រភពបានបន្ថែមថា! ក្តីកង្វល់ របស់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការភាពភ័យខ្លាចយ៉ាងខ្លាំង ចំពោះសុខទុក្ខ សុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថាទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជា មិនខាន។

អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរដល់ ឧត្តមសេនីយ៍ត្រី ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ សូមជួយចាត់មន្ត្រីនគរបាល ក្រោមឪវាទ ចុះទប់ស្កាត់ ទង្វើមិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើកល្បែងមាន់ជល់ និងអាប៉ោង ខុសច្បាប់ មួយកន្លែង ស្ថិតក្នុង ឃុំជីគរ ស្រុកត្បូងឃ្មុំ នេះផង ដើម្បីស្របតាមគោលនយោបាយភូមិ/ឃុំ/សង្កាត់/មានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញ ឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្ត ទប់ស្កាត់ និងបង្ក្រាប! បនល្បែងសុីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង៕