ទីតាំងល្បែងមាន់ជល់ តាមអនឡាញ ជាច្រើនកន្លែងក្នុង សង្កាត់ឡាបានសៀក ក្រុងបានលុង បើកលេងមិនខ្លាចញញើត សមត្ថកិច្ចមូលដ្ឋាន សោះឡើយ…….

ខេត្តរតនគិរី ÷ តាមសេចក្តីរាយការណ៍មកថា! បុគ្គលដែលហ៊ានបើកលេងល្បែងមាន់ជល់ តាមអនឡាញ ជាច្រើនកន្លែង..រួមមាន….!
(ទី១)នៅភូមិជ័យជំនះ .!
(ទី២)នៅក្រោយផ្សារភូមិជ័យជំនះ .!
(ទី៣)នៅក្រោយតារាងបាល់ បងប្រូ ស្ថិតនៅភូមិថ្មី .!
(ទី៤)នៅក្បែរផ្ទះ ពូហួរ ស្ថិតនៅភូមិថ្មី .!
ទីតាំងល្បែងស៊ីសង ៤.កន្លែងនេះ នៅមូលដ្ឋាន សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

ប្រភពដដែលបានឲ្យដឹងថា! ទីតាំងល្បែងមាន់ជល់ តាមអនឡាញ ជាច្រើនកន្លែងក្នុង សង្កាត់ឡាបានសៀក ក្រុងបានលុង កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងជារៀងរាល់ថ្ងៃ តែម្តង តែគេមិនដែលឃើញ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះមកអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! ដែលធ្វើឲ្យពលរដ្ឋរស់នៅក្នុងមូលដ្ឋាន រងការរិះគន់ ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ ជាច្រើនកន្លែង និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងមាន់ជល់ តាមអនឡាញ នៅលើទឹកដី ក្រុងបានលុង ខេត្តរតនគិរី បានឡើយ។

មជ្ឈដ្ឋានខាងក្រៅ .!និងប្រជាពលរដ្ឋ រស់នៅក្នុង សង្កាត់ឡាបានសៀក ក្រុងបានលុង ដាក់ការសង្ស័យ មន្រ្ដីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មួយចំនួន សម្ងំទទួលលាភសក្ការៈ និងផលប្រយោជន៍ ខ្លះៗពីម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ ទាំងអស់នេះ រួចហើយ មើលទៅ ទើបមានបើកល្បែងមាន់ជល់ តាមអនឡាញ ជាច្រើនកន្លែង ទុកឲ្យក្រុមញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង គ្មានការបង្ក្រាប! ឬទប់ស្កាត់ ទាល់តែសោះ។

ប្រភពបានបន្ថែមថា! ក្តីកង្វល់ របស់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការភាពភ័យខ្លាចយ៉ាងខ្លាំង ចំពោះសុខទុក្ខ សុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថាទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរដល់ ឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគីរី ជាពិសេស ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងគណៈមេបញ្ជាការឯកភាពខេត្ត ជួយចាត់មន្ត្រី ក្រោមឪវាទ ចុះទប់ស្កាត់ ទង្វើមិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើកល្បែងមាន់ជល់ តាមអនឡាញ ជាច្រើនកន្លែងក្នុង សង្កាត់ឡាបានសៀក ក្រុងបានលុង ជាបន្ទាន់ផង ដើម្បីពង្រឹង សន្តិសុខសង្គម៕

អង្គភាពយើងខ្ញុំ ធ្វើការសព្វផ្សាយនេះ ទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។