ទីតាំងល្បែងជល់មាន់ និងអាប៉ោង ខុសច្បាប់ មួយកន្លែងក្នុង ឃុំសណ្ដាន់ ស្រុកសំបូរ បើកលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នៅសម្ងំស្ងៀម មិនឃើញចុះបង្ក្រាប!

​ខេត្តក្រចេះ ÷ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា! បុគ្គលដែលហ៊ានបើកល្បែងជល់មាន់ និងអាប៉ោង ខ្នាតធំ មួយកន្លែង ស្ថិតនៅភូមិសង្គម ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត ផ្គើននិងបទបញ្ជា ស្តីពីការទប់ស្កាត់ ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ។

​មជ្ឈដ្ឋាន​ខាងក្រៅ​.! និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន រងការរិះគន់​ចំៗ​ថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមាន​ខ្នងបង្អែក រឹងមាំទេនោះ ម្ចាស់ល្បែងស៊ីសង និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងដូចជា ជល់មាន់ និងអាប៉ោង ខុសច្បាប់ ខ្នាតធំ នៅលើទឹកដី ស្រុកសំបូរ ខេត្តក្រចេះ បានឡើយ។

ប្រភពដដែលបន្តទៀតថា! ទីតាំងល្បែងជល់មាន់ និងអាប៉ោង ខ្នាតធំ មួយកន្លែងក្នុង ឃុំសណ្ដាន់ ស្រុកសំបូរ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក តែគេមិនទាន់ឃើញ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! ដែលធ្វើគេដាក់ការសង្ស័យ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មួយចំនួន សម្ងំ ទទួលលាភសក្ការៈ ខ្លះៗ ពីម្ចាស់ទីតាំងល្បែងសុីសង មួយនេះ រួចហើយ ផងក៏មិនដឹង ទើបមានបើកល្បែងជល់មាន់ និងអាប៉ោង ខុសច្បាប់ ទុក្ខឲ្យក្រុមញៀនល្បែងនាំគ្នាទៅលេងភ្លូកទឹក ភ្លូកដី ។

ជាងនេះទៅទៀត ក្រុមញៀនល្បែងទាំងនោះ បានខ្សឹបប្រាប់ ភ្នាក់ងារ សារព័ត៌មានយើងដឹងថា! ល្បែងជល់មាន់ និងអាប៉ោង ខុសច្បាប់ មួយកន្លែង ដែលមានទីតាំងខាងលើ ពួកគេភ្នាល់ចាក់លុយ ចាញ់ឈ្នះ រាប់លាន.រៀល ទៅដល់ រាប់ពាន់.ដុល្លារ ឯណោះ (ពោលគឺ)ចាក់លុយច្រើនៗទៅតាមការកំណត់គ្នា គូធម្មតា ឬមួយគូពិសេស ។

ប្រភពបានបន្ថែមថា! ក្តីកង្វល់ របស់ប្រជាពលរដ្ឋរស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ម និងភាពភ័យខ្លាចយ៉ាងខ្លាំង ចំពោះសុខទុក្ខ សុវត្ថិភាព គ្រួសារពួកគាត់ ព្រោះថាទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហឹង្សារ ក្នុងគ្រួសារ ។ល។

ជុំវិញករណីនេះ ប្រជាពលរដ្ឋ ក៏ដូចមហាជន សំណូមពរដល់ ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ ជាពិសេស ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងជា គណៈ មេបញ្ជាការឯកភាពខេត្ត ជួយចាត់ មន្ត្រីក្រោម ឪវាទ ចុះទប់ស្កាត់ ទង្វើមិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើកល្បែងជល់មាន់ និងអាប៉ោង ខុសច្បាប់ ទ្រង់ទ្រាយធំ មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន៕

អង្គភាពយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ទៅតាម វីជ្ជា ជីវៈ រិះគន់ ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។