ទីតាំងបនល្បែងសុីសង(បាញ់អាប៉ោង)ខុសច្បាប់ មួយកន្លែងក្នុង ស្រុកបាទី បើកលេងបង្កភាពអនាធិបតេយ្យ ….

ខេត្តតាកែវ ÷ តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន បានឲ្យដឹងថា! ឈ្មោះ(សាយ ពែល)និងឈ្មោះ(មុឹង)បុគ្គលពីនាក់នេះ ជាម្ចាស់ទីតាំងបនល្បែងសុីសង(បាញ់អាប៉ោង)ខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិពត់សរ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ បានកៀងគរក្រុមញៀនឲ្យមកលេងគគ្រឹកគគ្រេង តែលោក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី នៅសម្ងំស្ងៀម មិនឃើញចាត់ឲ្យកូនចៅ ចុះបង្ក្រាប! នោះទេ?

ជាងនេះទៅទៀត ទីតាំងបនល្បែងសុីសង(បាញ់អាប៉ោង)ខុសច្បាប់ មួយកន្លែងក្នុង ឃុំពត់សរ ស្រុកបាទី កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺ បើកលេងរាល់ថ្ងៃ តែម្តង តែគេមិនដែលឃើញ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រស់នៅភូមិពត់សរ ឃុំពត់សរ ស្រុកបាទី ដាក់ការសង្ស័យ មន្រ្ដីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មួយចំនួន សម្ងំទទួលលាភសក្ការៈ ខ្លះៗ ពីម្ចាស់ល្បែងសុីសង មួយនេះ រួចហើយ ផងក៏មិនដឹង ទើបមានបើកល្បែងសុីសងដូចជា(បាញ់អាប៉ោង)ខុសច្បាប់ ទុកឲ្យក្រុមញៀនល្បែងប្រុស ស្រី ក្មេងចាស់ ចូលលេងបានដោយរលូន គ្មានការបង្ក្រាប!

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ របស់ ប្រជាពលរដ្ឋរស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាចយ៉ាងខ្លាំង ចំពោះសុខទុក្ខ សុវត្ថិភាព គ្រួសារ ពួកគាត់់ ព្រោះថាទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម្បី។ល។

ជុំវិញករណីនេះ ប្រជាពលរដ្ឋ សំណូមពរដល់ ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ ជាពិសេស ឯកឧត្តម អ៊ួច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ជួយចាត់មន្ត្រី ក្រោមឪវាទ ចុះទប់ស្កាត់ ទង្វើមិនប្រក្រតី របស់ បុគ្គលដែលហ៊ានល្បែងសុីសង(បាញ់អាប៉ោង)ខុសច្បាប់ មួយកន្លែងក្នុង មូលដ្ឋានខាងលើនេះ ផងទាន ដើម្បី ពង្រឹង សន្តិសុខ សង្គម៕