ទីតាំងល្បែង(មាន់ជល់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែងក្នុង ឃុំរកា ស្រុកកណ្តាលស្ទឹង កំពុងបើកលេងបង្កភាពអនាធិបតេយ្យ សមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់……..
ខេត្តកណ្តាល ÷ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា! បុគ្គលដែលហ៊ានបើកល្បែង(មាន់ជល់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែងក្នុងព្រៃ ក្បែរមាត់ស្ទឹង ឈៀងខាងកើត ផ្ទះត្រចៀកកាំ ចម្ងាយ ៣០០.ម៉ែត្រ ស្ថិតនៅភូមិត្រាញ់ ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រហែល ម្ចាស់មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទនើងចិត្ត។
មជ្ឈដ្ឋានខាងក្រៅ.!និងប្រជាពលរដ្ឋរស់នៅក្នុង ឃុំរកា ស្រុកកណ្តាលស្ទឹង រងរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំទេនោះ ម្ចាស់ល្បែងស៊ីសង និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែង(មាន់ជល់ និងអាប៉ោង)ខុសច្បាប់ នៅលើទឹកដី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានឡើយ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋរស់នៅ.ភូមិ.ឃុំ.ខាងលើ ដាក់ការសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មួយចំនួន អាចទទួលលាភសការៈ និងផលប្រយោជន៍ ខ្លះៗពីម្ចាស់ល្បែងសុីសង មួយនេះ ផងក៏មិនដឹង ទើបមានបើកល្បែងដូចជា(មាន់ជល់ និងអាប៉ោង)ខុសច្បាប់ ទុកឲ្យក្រុមញៀនល្បែងទាំងនោះចូលលេងយ៉ាងពេញពេញបន្ទុក ជាពិសេស ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ តែម្តង តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប! នោះទេ.!។
ជាក់ស្តែងនៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤.នេះ ទីតាំងល្បែង(មាន់ជល់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែង ក្នុង.ឃុំរកា ស្រុកកណ្តាលស្ទឹង កំពុងកៀងគរក្រុមញៀនល្បែងឲ្យមកលេងភ្នាល់ចាក់លុយ ចាញ់ឈ្នះ រាប់លាន.រៀល ទៅដល់ រាប់ពាន់.ដុល្លារ ឯណោះ (ពោលគឺ)ចាក់លុយច្រើនៗទៅតាមការកំណត់គ្នា គូធម្មតា ឬគូពិសេស ។
ប្រភពបានបន្ថែមថា! ក្តីកង្វល់ របស់ប្រជាពលរដ្ឋរស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ម និងភាពភ័យខ្លាច យ៉ាងខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារពួកគាត់ ព្រោះថាទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់នោះទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហឹង្សារ ក្នុងគ្រួសារ ជាក់មិនខាន ។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូនដល់ ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប់ ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរដល់ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ជួយចាត់កម្លាំង ជំនាញ ឪវាទ ចុះត្រួតពិនិត្យ និងបង្ក្រាប! ទីតាំងល្បែង(មាន់ជល់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បីពង្រឹង សន្តិសុខសង្គម៕