(កាស៊ីណូ ម៉ូណាកូ)ក្បែរច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ក្នុង.ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ចាប់ផ្តើមបើកដំណើរការល្បែងស៊ីសង គ្រប់ប្រភេទ ពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ឆ្លងដែនមកលេង យ៉ាងពេញបន្ទុក…………
ខេត្តព្រៃវែង ÷ សេចក្តីរាយការណ៍ឲ្យដឹងថា! ម្ចាស់(កាស៊ីណូ ម៉ូណាកូ)មួយកន្លែង ក្បែរច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្ថិតនៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
ប្រជាពលរដ្ឋ រស់នៅក្នុង ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ដាក់ការសង្ស័យ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន សម្ងំទទួលលាភសក្ការៈ ខ្លះៗពីម្ចាស់(កាស៊ីណូ ម៉ូណាកូ)មួយនេះ រួចហើយ មើលទៅ ទើបមានបើកល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ ទុកឲ្យក្រុមញៀនល្បែងមានខ្មែរ និងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ គ្មានការបង្ក្រាប! ឬទប់ស្កាត់ទាល់តែសោះ ។
មជ្ឈដ្ឋានខាងក្រៅ.!និងប្រជាពលរដ្ឋរស់នៅក្បែរច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី រងរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំទេនោះ ម្ចាស់(កាស៊ីណូ ម៉ូណាកូ)និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងបញ្ជាល់មាន់ បៀរការ៉ាត់ អាប៉ោង ហ្គេមបាញ់ត្រី ឡូតូ និងមាន់ អនឡាញ នៅលើទឹកដី ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានឡើយ។
ជាងនេះទៅទៀត ម្ចាស់(កាស៊ីណូ ម៉ូណាកូ)ក្បែរច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្ថិតក្នុងភូមិ.ឃុំ.ខាងលើ កំពុងឲ្យបក្សពួកកៀងគរក្រុមញៀនល្បែងនៅតាមបណ្តាលខេត្តនានាឲ្យមកលេងល្បែង បញ្ជាល់មាន់ បៀរការ៉ាត់ អាប៉ោង ហ្គេមបាញ់ត្រី ឡូតូ និងមាន់ អនឡាញ នាំគ្នាភ្នាល់ចាក់លុយ ចាញ់ឈ្នះ រាប់លាន.រៀល ទៅដល់ រាប់ពាន់.ដុល្លារ ឯណោះ (ពោលគឺ)ចាក់លុយច្រើនៗទៅតាមការកំណត់គ្នា គូធម្មតា ឬគូពិសេស។
ប្រភពបានបន្ថែមថា! ក្តីកង្វល់ របស់ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្មណ៍ រួមនិងភាពភ័យខ្លាចយ៉ាងខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ ពួកគាត់ ព្រោះថាទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហឹង្សារ ក្នុងគ្រួសារ ជាក់មិនខាន ។
អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូនដល់ ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប់ ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ រស់នៅច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្ថិតនៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវ៉ែង និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវ៉ែង ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សូមជួយចាត់មន្ត្រីក្រោម ឪវាទ ចុះទប់ស្កាត់ ទង្វើ មិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើកល្បែងបញ្ជាល់មាន់ បៀរការ៉ាត់ អាប៉ោង ហ្គេមបាញ់ត្រី ឡូតូ និងមាន់ អនឡាញ នៅក្នុង(កាស៊ីណូ ម៉ូណាកូ)ក្បែរច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ស្របតាមគោលនយោបាយ.ភូមិ.ឃុំ. មានសុវត្ថិភាព ទាំង៧ ចំណុច របស់ រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញ ឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្ត ទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នូវទូទាំង ប្រទេស ដើម្បីពង្រឹង សន្តិសុខ សង្គម៕