
អភិបាលខេត្តកំពង់ចាម អញ្ជើញប្រគល់ពានរង្វាន់បាល់ទាត់ “វីន សន្តិភាព” =============
រសៀលថ្ងៃអាទិត្យ ទី១២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម អមដោយថ្នាក់ដឹក មន្ត្រីរាជការសាលាខេត្ត, ថ្នាក់ដឹកនាំ មន្ទីរស្ថាប័នជុំវិញខេត្ត អញ្ជើញចូលរួមប្រគល់ពានរង្វាន់បាល់ទាត់ “វីនសន្តិភាព” ។
សូមជម្រាបថា ការប្រកួតដណ្ដើមពានរង្វាន់ “វីន សន្តិភាព” របស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រារព្ធធ្វើឡើងនៅឃុំព្រែកក់ ស្រុកស្ទឹងត្រង់ ដែលការប្រកួតនេះមានការចូលរួមពីកីឡាករមកពីបណ្តាខេត្តផ្សេងសរុបចំនួ ន១៦ក្រុម រួមមានមកពីខេត្តត្បូងឃ្មុំ, ក្រចេះ , រតនៈ គិរី និងខេត្តកំពង់ធំ ជាដើម ។
គួរបញ្ជាក់ថា ពានរង្វាន់ បានបែងចែកជា៤ចំណាត់ថ្នាក់ រួមមាន៖
-ពានរង្វាន់ ចំណាត់ថ្នាក់លេខ១ ទទួលថវិកាចំនួន៥០០០$
-ពានរង្វាន់ ចំណាត់ថ្នាក់លេខ២ ថវិកាចំនួន៣០០០$
-ពានរង្វាន់ ចំណាត់ថ្នាក់លេខ៣ ថវិកាចំនួន១៥០០$
-ពាន់រង្វាន់ ចំណាត់ថ្នាក់លេខ៤ ថវិកាចំនួន៥០០$
ចំពោះពានរង្វាន់ វ័យចាស់ចំនួន២ក្រុម ទទួលបាន៖
-ពាន់រង្វាន់ ចំណាត់ថ្នាក់លេខ១ ថវិកាចំនួន១លានរៀន
-ពាន់រង្វាន់ ចំណាត់ថ្នាក់លេខ២ ថវិកាចំនួន៥០ម៉ឺន រៀល ។